A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 October 2012

Khmer Surin singer Khong Khoy left Cambodia for a 2 month tour in America ខុង ឃុយ ម្ចាស់បទ "ពាក់អាវមិនដែល ឃើញដោះ" ឡើងយន្តហោះ ពីកម្ពុជា ទៅសម្ដែងនៅ អាមេរិក លើកទី១


www.dap-news.com
www.dap-news.com
Khong Khoy gave interview to Cambodian journalists, below: Khong Khoy with his family.
Tuesday, 30 October 2012  ដោយៈដើមអម្ពិល(DAP) ID-067 RFA

Khong Khoy, the Khmer Surin singer is ecstatic about performing in America for Khmer audience. The singer of the famed "Peak Arv Min Del Kheunh Doss", which can be translated as "you wear a shirt and I never see you take it off" or "you wear a shirt and I can't never see your boobs", said this is the first time that he is performing in America. He said many sponsors wanted to sponsor him to perform in America many times before but he turned them down because he was too afraid to go there.

ភ្នំពេញ៖ តារាចម្រៀងបែបខ្មែរសុរិន្ទ ដែលមានឈ្មោះបោះសំឡេង ល្បីក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ជាច្រើនឆ្នាំមកហើយ ពេលនេះ លោក រ៉ក់ ខុង ឃុយ មានឱកាសជាលើកដំបូង ក្នុងការចេញទៅសម្ដែង នៅទឹកដីអាមេរិក តាមរយៈក្រុមហ៊ុន Bridge Entertainment ជាអ្នកធានារូបលោក ក្នុងរយៈពេល២ខែ ដើម្បីឲ្យបងប្អូនខ្មែរដែលរស់នៅឯនាយសមុទ្រ បានទស្សនា និងឃើញផ្ទាល់នូវតារាចម្រៀងបែបខ្មែរសុរិន្ទរូបនេះ និងរាំលេងកម្សាន្តនូវបទចម្រៀងជាចង្វាក់កន្ទ្រឹមរបស់លោក ខុង ឃុយ ។
ក្នុងជំនួបមួយ នៅប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ ក្នុងន័យអបអរសាទរ និងជាការជូនដំណើរតារាចម្រៀង ខុង ឃុយ មានវត្តមានតារាចម្រៀងខ្មែរល្បីៗជាច្រើនដួងបានចូលរួម ក្នុងនោះមានដូចជា អ្នកនាង ម៉េង កែវពេជ្ជតា លោក ខាន់ ជេមស៍ កញ្ញា អ៊ុន អាលីហ្សា កញ្ញា ឈួន ស្រីម៉ៅ លោក យន ភិរម្យ លោក ញឹម ចំរើន និង ម្ចាស់ក្រុមហ៊ុន Bridge Entertainment ដែលបានមកទទួលលោក ខុង ឃុយ ដល់ប្រទេសកម្ពុជា និងអ្នកសិល្បៈផ្សេងៗជាច្រើននាក់ទៀត។

ក្នុងក្ដីរំភើបរីករាយឥតឧបមាដោយមិននឹកស្មានថា ខ្លួនឯងបានចេញទៅសម្ដែង នៅអាមេរិក លោក ខុង ឃុយ បានមានប្រសាសន៍ នៅក្នុងពិធីជប់លៀងជាមួយក្រុមសិល្បករខ្មែរល្បីៗកាលពីយប់មិញ នៅភោជនីយដ្ឋាន ស៊ូហ្វី ថា នេះជាលើកទីមួយហើយសម្រាប់លោក ដែលបានចេញទៅសម្ដែងនៅលើទឹកដីអាមេរិក។
លោកពិតជាមានអារម្មណ៍សប្បាយរីករាយ និងចង់ជួបបងប្អូនខ្មែរជាខ្លាំងនៅអាមេរិក ព្រោះកន្លងមកមានអ្នក ទាក់ទងច្រើន ក្នុងការចេញទៅច្រៀងនៅក្រៅប្រទេស តែលោកមិនហ៊ានចេញ ចេះតែមានអារម្មណ៍ថា ខ្លាចៗពីសុវត្ថិភាព។
លោកបាន ខុង ឃុយ បញ្ជាក់ជាភាសាខ្មែរបែបរដឺនៗថា "ខ្ញុំដូចជាភ័យអរៗ ល្មេចៗទេ(យ៉ាងម៉េច) គិតមិនដល់ ថា ខ្លួនឯងមានវាសនា បានចូលទៅអាមេរិកសោះ។ ខ្ញុំចេះតែគិត និងស្រមៃចង់នៅសម្ដែងនៅអាមេរិក តែមិន ហ៊ាន ពេលនេះប្រថុយម្ដងល្មេចក៏ល្មេចទៅ.....! (យ៉ាងម៉េចក៏យ៉ាងម៉េចទៅ) " ។ ម្ចាស់បទ "ពាក់អាវ មិនដែល ឃើញដោះ" បានបន្តទៀតថា "ខ្ញុំគ្មានអ្វីជូនបងប្អូនខ្មែរនៅអាមេរិក ក្រៅតែពីបទចម្រៀង កន្ទ្រឹមរបស់ខ្ញុំ ដែល ទទួលបានការគាំទ្រពីប្រជាជនខ្មែរ និងខ្មែរសុរិន្ទនោះទេ។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរនៅអាមេរិក នឹងគាំទ្រខ្ញុំ ដូចនៅប្រទេសកម្ពុជាដែរ"។
ក្នុងដំណើរចេញទៅសម្ដែងនៅទឹកដីមហាសេដ្ឋកិច្ច ពីសំណាក់តារាចម្រៀងខ្មែរសុរិន្ទ នៅពេលនេះ គឺមានតែ ខុង ឃុយ និងភរិយារបស់គាត់ប៉ុណ្ណោះ ពុំមានតារាខ្មែរណាម្នាក់រួមដំណើរចេញទៅសម្ដែង ជាមួយលោកនោះ ឡើយ ។ ដោយលោកត្រូវចេញសម្ដែងតាមបណ្ដារដ្ឋនានាជាច្រើន ដែលមានបងប្អូនខ្មែររស់នៅ យ៉ាងហោច ណាស់ក៏ប្រហែលជាជាង១០រដ្ឋនោះដែរ។
ទាក់ទងនឹងការចេញទៅសម្ដែងនៅអាមេរិកជាលើកទី១របស់ លោក ឃុង ខុយ នេះ ម្ចាស់ក្រុមហ៊ុន Bridge Entertainment អ្នកស្រី Lon Boren ដែលជាអ្នកធានា និងរៀបចំឯកសារគ្រប់បែបយ៉ាងតាំងពីប្រទេសកម្ពុជា រហូតដល់អាមេរិក បានមានប្រសាសន៍ប្រាប់ថា មានបងប្អូនខ្មែររស់នៅទីនោះ ចូលចិត្តស្ដាប់ និងចង់រាំលេង កម្សាន្តចង្វាក់កន្ទ្រឹមរបស់លោក ខុង ឃុយ តែពួកគេមិនដែលបានជួបផ្ទាល់នោះទេ គឺឃើញតែតាមរយៈ កញ្ចក់ទូរទស្សន៍ ឬតាមប្រព័ន្ធអ៊ីនធើណិត តែប៉ុណ្ណោះ។
អ្នកស្រី Lon Boren បញ្ជាក់ថា " ខ្ញុំបានធ្វើដំណើរទៅប្រទេសថៃហ្នឹង...! ពីរបីលើកទម្រាំតែបានជួបគាត់(ខុង ឃុយ) ដោយជិះឡានផង និងម៉ូតូឌុបផង ទម្រាំទៅដល់ផ្ទះគាត់នៅខេត្ត សុរិន្ទ ។ ពីដំបូងគាត់ប្រកែកមិនមកទេ ប៉ុន្តែខ្ញុំនិយាយច្បាស់លាស់ ម៉ឺងម៉ាត់ និងផ្ដល់ទំនុកចិត្តខ្ពស់ដល់គាត់ ទើបគាត់សម្រេចចិត្តតាមយើង តែគាត់សុំឲ្យប្រពន្ធទៅជាមួយដែរ ខ្ញុំក៏ព្រមតាមគាត់"។
លោក ខុង ឃុយ តារាចម្រៀងខ្មែរសូរិន្ទដែលទស្សនិកជននៅកម្ពុជាទូទៅ ស្គាល់រូបលោកតាមរយៈបទចម្រៀង កន្ទ្រឹមជាច្រើនបទ ពិសេសគឺបទ ពាក់អាវមិនដែលឃើញដោះ,ក្រមុំមានច្រើនយ៉ាង ,ទៅយកប្តីបារាំង ,ម៉ាស្រុកមានមួយ ,ស៊ីបាយស្តាយស្រា, និង បទជាចង្វាក់កន្រ្ទឹមច្រើនទៀត ។ លោកនឹងពាំនាំ នូវបទ ចម្រៀងកន្ទ្រឹមថ្មីចាស់ជាច្រើន ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ នៅអាមេរិកបានរាំលេងកម្សាន្ត ។
ម្ចាស់បទ " ពាក់អាវមិនដែលឃើញដោះ " លោក ខុង ឃុយ អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ ព្រោះក្នុង តំបន់ដែលលោករស់នៅ ក៏គេប្រើប្រាស់ភាសាខ្មែរសម្រាប់ទំនាក់ទំនងគ្នារាល់ថ្ងៃ ស្មើនឹងភាសាថៃដែរ ហើយ ពេល លោកចេញសម្ដែងនៅអាមេរិកលើកដំបូងនេះ ក៏លោកច្រៀងជាភាសាខ្មែរដែរ មិនច្រៀងជាភាសាថៃទេ។ លោក ខុង ឃុយ មានប្រពន្ធ ពីរនាក់ ដោយប្រពន្ធមុន ឈ្មោះ ចែមួយ ជាអ្នកសិល្បៈដូចគ្នា និងមានកូន ស្រីម្នាក់ឈ្មោះ នាង ម៉េវ ។ ឯប្រពន្ធក្រោយ ទទួលបាននូវចំណងដៃកូនប្រុសមួយដែរ តែមិនត្រូវបាន គេស្គាល់ឈ្មោះនោះទេ ។ លោក ខុង ឃុយ និងភរិយា នឹងត្រូវចេញដំណើរទៅអាមេរិកនៅវេលាម៉ោង ៩ យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ នេះ ៕ Below Singer Rock Khong Khoy with his wife and children and Cambodian entertainers.
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

7 comments:

Anonymous said...

United all khmers,Khmer kampuchea,khmers krom,khmers Surin....

Anonymous said...

We don't care how well you speak our Khmer language.
We only care, how you feel as one of us.

Anonymous said...

I am not a fan of Khmer Surin after I found out during the 1979 Khmer Camp in Thailand, it was the Khmer Surin rob, kill and rape the poor Khmer People. Look at PV war, black clans....who are they? they're are all speak Khmer and stated they're are Khmer Surin them self.
After the PV war with Thailand I could see many Khmer store begin to took off the Khmer Surin CD/DVD off the shelf. People in the US not support the Khmer hater so don't come, the Khmer gangster going to look for him for sure.

Anonymous said...

The dogs are always listening to their masters.
Do not provoke and greate trouble!

Anonymous said...

Correction = Create

Anonymous said...

I don't blame Khmer Surin for the bad treatments of Khmer refugees by Thai soldiers. They just follow orders, like in Preah Vihear the Thais put Khmer Surin in the frontline, so that Khmers can kill Khmers. Thais, like the Vietnamese, are smart in making Khmers killing Khmers.

These Khmers Surin singers are Khmers, at least they preserve the Khmer language and culture for the next Khmer Surin generation to follow. We should congratulate them, not discouraging them.

Unknown said...

PolPot and their men were Thai or Vietnameses?