A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 November 2012

Phnong people want Chheang Vun to go and make an apology to them in Mondulkiri province for insulting them in the parliament ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ទាម​ទារ​ឲ្យ​លោក ឈាង វុន សុំ​ខមាទោស​នៅ​ខេត្ត​មណ្ឌលគិរី

Phnong people want Chheang Vun to go and make an apology to them in Mondulkiri province for insulting them in the parliament.

លោក វិជ័យ អានន្ទ 2012-11-30 RFA
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច បាន​ទាម​ទារ​ឲ្យ លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន ទៅ​សុំ​ទោស​ជន​ជាតិ​ព្នង​តាម​បែប​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី ជា​បន្ត​ទៀត ក្រៅ​ពី​ការ​សុំ​ទោស​ជា​សាធារណៈ​នៅ​សភា។

RFA/Oudom
ពិធី​សែន​ភូមិ​របស់​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី The Phnong people in Ratanakiri province.
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ជា​ជន​ជាតិ​ព្នង អះអាង​ថា តាម​ប្រពៃណី​ជន​ជាតិ​ដើម​ព្នង នៅ​ពេល​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​ជន​ជាតិ​ដើម​មួយ​នេះ ជន​នោះ​ចាំបាច់​ត្រូវ​រៀបចំ​ពិធី​សុំ​ខមាទោស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ ប្រពៃណី។
អ្នកស្រី យុន ម៉ាណេ មាន​ប្រសាសន៍​ថា ការ​មិន​ព្រម​រៀបចំ​សុំ​ខមាទោស​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បែប​ប្រពៃណី​នោះ​ទេ វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​លើក​លែង​ទោស​ឲ្យ​អ្នក​តំណាង​ រាស្ត្រ​គណបក្ស​ប្រជាជន លោក ឈាង វុន នោះ​ឡើយ។ ដូច្នេះ អ្នកស្រី​ទទូច​សុំ​ឲ្យ​លោក ឈាង វុន មេត្តា​រៀបចំ​ពិធី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច ​ព្នង ហើយ​ប្រារព្ធ​ពិធី​សុំ​ខមាទោស​នៅ​ភ្នំ​ដោះក្រមុំ ដែល​ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី។
អ្នកស្រី យុន ម៉ាណេ មាន​ប្រសាសន៍​ថា ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ពេល​ដែល​ជន​ណា​មួយ​ប្រព្រឹត្ត​កំហុស​លើ​ជន​ជាតិ​នេះ គេ​តម្រូវ​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​ខុស​ធ្វើ​ពិធី​មួយ​ដែល​គេ​ហៅ​ថា អំប៉េះ ដើម្បី​សុំ​ទោស។ តាម​បែប​ប្រពៃណី​ជន​ជាតិ​ព្នង ក្នុង​ពិធី​អំប៉េះលិះលា​នេះ គេ​តម្រូវ​ឲ្យ​ជន​ដែល​បាន​ប្រព្រឹត្ត​កំហុស​យក​ដំរី​ដើម្បី​បូជា​ដល់​ព្រះ​ នៃ​ជន​ជាតិ​ព្នង​នោះ ប៉ុន្តែ​បើ​អ្នក​នោះ​មិន​មាន​សមត្ថភាព​រក​ដំរី​បាន​ទេ គេ​អាច​យក​គោ ឬ​ក្របី​ជំនួស​ក៏​បាន។
អ្នកស្រី​បញ្ជាក់​ថា ពិធី​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជន​ជាតិ​ព្នង​អាច​អត់​ឱន​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​ ឆ្គាំឆ្គង​ចំពោះ​ពួក​គេ​នោះ​បាន។ ម្យ៉ាង​ទៀត អ្នកស្រី យុន ម៉ាណេ អះអាង​ថា ពាក្យ​សម្ដី​របស់​លោក ឈាង វុន ដែល​បាន​ប្រមាថ​មាក់ងាយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដោយ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ជន​ជាតិ​ព្នង​នោះ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ព្រោះ​លោក​បាន​ដៀល​ដល់​ពូជ​អំបូរ​នៃ​ជន​ជាតិ​ព្នង​ទាំង​អស់ ហេតុ​នេះ អ្នកស្រី​ទទូច​សុំ​ឲ្យ​លោក ឈាង វុន បន្ទាប់​ពី​សុំ​ទោស​នៅ​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា​រួច​ហើយ បន្ត​ទៅ​ប្រារព្ធ​ពិធី​សុំ​ខមាទោស​តាម​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ ព្នង​ជា​បន្ថែម​ទៀត។
កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក ឈាង វុន ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​សុំ​ទោស​ជា​សាធារណៈ​នៅ​ក្នុង​អង្គ​ប្រជុំ​សភា​ចំពោះ​ជន​ជាតិ​ព្នង។ ម្យ៉ាង​ទៀត កំហុស​របស់​លោក​ដែល​បាន​ប្រព្រឹត្ត ជា​កំហុស​អចេតនា​នោះ គឺ​លោក​មិន​ប្រាថ្នា​មាក់ងាយ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នោះ​ឡើយ។
ទោះ​យ៉ាង​ណា អ្នកស្រី យុន ម៉ាណេ មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ពិធី​សុំ​ខមាទោស​តាម​បែប​ប្រពៃណី​នេះ នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​សះ​ជា​នឹង​លោក ឈាង វុន ដូច្នេះ​បើ​សិន​លោក​យល់​ព្រម​តាម​អ្វី​ដែល​ពួក​គាត់​សំណូម​ពរ វា​នឹង​ធ្វើ​ឲ្យ​ទទួល​ផល​ប្រយោជន៍​ទាំង​សង​ខាង៕

1 comment:

Anonymous said...

Chheang Vun Vay is on job training and most Cambodians official are on job training any way.