A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Friday, 14 December 2012

Mam Sonando's supporters met UN envoy Prof. Surya Subedi en masse ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ លើកគ្នា​ទៅ​ជួប​លោក ស៊ូ​ប៊ែ​ឌី​

ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ លើកគ្នា​ទៅ​ជួប​លោក ស៊ូ​ប៊ែ​ឌី​ Mam Sonando's supporters met UN envoy Prof. Surya Subedi en masse.
ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ លើកគ្នា​ទៅ​ជួប​លោក ស៊ូ​ប៊ែ​ឌី​ Mam Sonando's supporters met UN envoy Prof. Surya Subedi en masse.

ថ្ងៃទី 14 ធ្នូ 2012, | ដោយ: លី សិលា CEN

ភ្នំពេញ: ក្រុម​ប្រជាពលរដ្ឋ ដែល​កាន់​រូបថត​លោក ម៉ម សូណង់ដូ និង​កាត់​ជា​មួក​ពាក់ បាន​លើកគ្នា​ទៅកាន់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ខាងត្បូង​វិមានឯករាជ្យ ដើម្បី​ស្វែងរក​អន្តរាគមន៍ ពី​លោក ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១២​។​

​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី បាន​ចេញមក​ជួប​នឹង​ក្រុម​ប្រជាពលរដ្ឋ អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ និង​ថ្លែង​សារ រំងាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​។​

​ ក្រុម​ប្រជាពលរដ្ឋ អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស​ដាក់រ​បាំង​បិទផ្លូវ រារាំង​មិន​ឲ្យទៅ​ប្រមូលផ្តុំ​នៅ​មុខ​តុលាកា​រ​សាលាឧទ្ធរណ៍​ឡើយ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១២ ខណៈ​ដែល​តុលាការ បើក​សវនាការ​លើ​ករណី​លោក ម៉ម សូណង់ដូ ប្តឹង សុំ​នៅក្រៅ​មន្ទីរឃុំឃាំង ជំទាស់​នឹង​ការសំរេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក៏ ​ប៉ុន្តែ​ទីបំផុត​ទៅ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ​សាលាឧទ្ធរណ៍ ដែល​មាន​ចៅក្រម ៣ រូប បានសំរេច​តម្កល់​ការសំរេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បន្ត​ឃុំខ្លួន លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​មាន​ អាយុ ៧១ ឆ្នាំ លោក ម៉ម សូណង់ដូ ជាប់ចោទ​ក្នុង​រឿង​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ជម្លោះដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​


​ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល​។​

​ចំណែក​អ្នកភូមិ ១២ នាក់​ផ្សេង​ទៀត ក៏​ត្រូវបាន​ចៅក្រម សម្រេច​ផ្តន្ទាទោស​ចំពោះមុខ និង​កំបាំងមុខ ដាក់​ពន្ធនាគារ​ពី ១០ ខែ រហូតដល់ ៣០ ឆ្នាំ​។ ក៏​ប៉ុន្តែ​ក្នុងនោះ មាន​អ្នកភូមិ ៩ នាក់ ត្រូវបាន​តុលាការ សម្រេច​ព្យួរទោស និង​កាត់​តម្រឹម​ទោស​។ ពោល​គឺ​មិន​មាន​អ្នកភូមិ​ណា ត្រូវ​ជាប់​ពន្ធនាគារ​ទៀត​ទេ ក្រៅពី​លោក ម៉ម សូណង់ដូ ក្នុង​រឿង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ​នោះ​។​

​រីឯ​អ្នក​ភូមិ ៣ នាក់ ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវ​បាន​រដ្ឋាភិបាល ប្តឹង​ចោទប្រកាន់ថា ជា​មេក្លោង ដឹកនាំ​បង្កើត​តំបន់អបគមន៍ ក្នុង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ គឺ​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ ឆ្នាំ​។ រីឯ​បុរស​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន គឺ​ឈ្មោះ លោក សុខ តុង និង​លោក ប៊ុន ឆ​យ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​រយៈពេល ១៥ ឆ្នាំ​។​

​ យ៉ាងណាក៏ដោយ សាលក្រម​ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រាប់​ទាំង​សហរដ្ឋអាមេរិក បារាំង និង​សហភាព​អឺរ៉ុប ជាដើម បានចេញ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ ថ្កោលទោស ហើយ​ថា តុលាការ​មិន​ឯករាជ្យ ជាដើម​។​

​ក៏​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ធ្វើ​សន្និសីទកាសែត ច្រាន​ចោល​ការចោទប្រកាន់ ហើយ​ថា រដ្ឋាភិបាល មិន​បាន​លូកដៃ លើ​ឯករាជ្យភាព​របស់​តុលាការ ក្នុង​ករណី​លោក ម៉ម សូណង់ដូ ឡើយ​៕​

3 comments:

Anonymous said...

Why are they letting these phucks come and talk so freely? Why let these white people take pictures and record with camcorders? What's going on? Is Hun Sen getting old and mellow? Time you should learn some techniques from Chinese security forces.

Anonymous said...

subei, u needs to teach ur country
for better living, for better human rights, for better democracy,,

ur country is worsed tham cambodia

Anonymous said...

1- Communism and 2- Hun Senism (mania), they’re both expressing their nonsense comments.