A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 January 2013

Thai Army sent many tanks and APCs to Cambodian-Thai border and suspended the imports of rice from Cambodia ថៃនាំរថពាសដែក ជាច្រើនគ្រឿង មកក្បែរព្រំដែនកម្ពុជា និងផ្អាកនាំស្រូវ ពីកម្ពុជា


បន្ទាយមានជ័យ៖ ថៃបាននាំរថពាសដែកជា ច្រើនគ្រឿង មកក្បែរតំបន់ព្រំដែនកម្ពុជា ព្រមទាំងផ្អាកការនាំចូល ស្រូវពីកម្ពុជាជាបណ្តោះអាសន្ន ថែមទៀតផង នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣។ ការយករថពាសដែក និង ផ្អាក ការនាំចូលស្រូវពីកម្ពុជានេះ កើតមានឡើង បន្ទាប់ពីកើតជម្លោះរវាងតម្រួតថៃ ជាមួយឈ្មួញថៃ រហូតឈាន ដល់ការផ្ទុះអាវុធជាង១០គ្រាប់ កាលពីយប់មិញ។
កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ តម្រួតថៃ បានបាញ់ជាង១០គ្រាប់ នៅក្បែរព្រំដែនកម្ពុជា-ថៃ ចម្ងាយ ១០០ម៉ែត្រពីប៉ុស្តិ៍អូរស្វាយ ទប់ស្កាត់ឈ្មួញថៃ ដែលនាំស្រូវពីប្រទេសកម្ពុជា។ ការបាញ់នេះបណ្តាល ឲ្យតម្រួតថៃ ម្នាក់រង របួសផងដែរ។
លោក ប្រាក់ សាំ មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៣ថា ការបាញ់នេះ ស្ថិតនៅក្នុងទឹកដីថៃ ក្នុងភូមិចាប់សាន់ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រ ទេសថៃ ឈមគ្នានិងទឹកកម្ពុជាខាងជើងបង្គោលសីមាលេខ ៣៤ ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។

មេបញ្ជាការរូបនេះ បានបន្តថា ជម្លោះរវាងតម្រួតថៃ និងឈ្មួញថៃ ដែលមកទិញស្រូវពីពលរដ្ឋកម្ពុជា តាមព្រំដែន រហូតឈានដល់ការផ្ទុះអាវុធនេះ បណ្តាលឲ្យតម្រួតថៃម្នាក់រងរបួសផងដែរ តែមិនបានបណ្តាលឲ្យឈ្មួញណាម្នាក់ រងរបួសនោះទេ។
លោក ប្រាក់ សាំ បានបន្តថា ការដែលតម្រួតថៃបំផ្ទុះអាវុធនេះ ដោយសារពួកគេបានចោទថា ឈ្មួញថៃ នាំស្រូវ ចូលតាមច្រករបៀងខុសច្បាប់។ រហូតល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ស្រូវពលរដ្ឋខ្មែរ ត្រូវបានផ្អាកនាំចេញ ទៅប្រទេសថៃ ជាបណ្តោះអាសន្ន រង់ចាំខាងភាគីថៃដោះស្រាយគ្នារួចសិន ទើបដំណើរការដូចដើមវិញ។
ក្រោយកើតហេតុភ្លាមៗនៅចំណុចខាងលើត្រូវបានសមត្ថកិច្ចថៃ នាំយករថពាសដែកជាច្រើនគ្រឿង មកដាក់នៅ ចំណុចនេះ បើទោះបីជាមានការផ្ទុះអាវុធបែបនេះក៏ដោយសមត្ថកិច្ចកម្ពុជា មិនបាញ់តបតវិញដែរ តែមានភាពប្រុង ប្រយត្ន័ ហើយក៏បានចូលទៅអន្តរាគមន៍យកពួកឈ្មួញខ្មែរត្រលប់មកវិញដោយសុវត្ថិភាពផងដែរ៕

3 comments:

Anonymous said...

Is this news source telling the truth?

Anonymous said...

If its telling the truth Siam play war game cat&mouse with the expenditure of its people lives about land that is not belong to them.Please don't be scare Khmers people Siamese will taste the bitterness of war if its dares to provoke on Khmers.

Kmenhwatt

Anonymous said...

Shame on Hun Sen 's government !
Thailand government is spending its national budget to buy farmers' paddy rice at high
price as Yingluck promised during her campaign for premiership .Due to corruption , Cambodian is losing her national budget about 600 to 800 million US $ every year , with which Hun Sen's government can buy & stock Khmers paddy rice at a higher price
than the one offered by Thai traders . Khmer farmers have no other choice besides
selling their rice to Thai or Vietnam traders at cheap price to pay their high interest
rate debt on the production .
There was armed confrontation between Thai police and Thai rice traders who took
the opportunity to buy Khmers' rice which is cheaper than locals' . The incident had
nothing to do with Khmer-Thai border issue , it is Thailand internal regulation to
prevent Khmers' rice from flooding Thai markets . The price of Khmers' rice goes up
every seedling season . The farmers can change government policy by voting out
Hun Sen .