A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 March 2013

Australia provided Cambodia with $573 million in aid in the 20 years period អូស្ត្រាលី បាន​ផ្តល់​ជំនួយ​ឥតសំណង​ ៥៧៣ លានដុល្លារ អាមេរិក ដល់​កម្ពុជា

រដ្ឋាភិបាលអូស្ត្រាលី  បាន​ផ្តល់ជំនួយ​ឥតសំណង នូវ​ទឹកប្រាក់​ចំនួន៥៧៣ លាន​ដុល្លារ សហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ការកសាង​ធនធានមនុស្ស និង​គម្រោង​ស្ដារឡើងវិញ​ហេ​ដ្ឋា​រចនា​សម្ព​ន័​ផ្សេងៗ កាលពី​ថ្ងៃទី​២៧ ខែមីនា នៅ​ទីស្ដីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។   លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង នៅក្នុងជំនួបពិភាក្សា​ជាមួយលោកស្រី Penny Richards ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ដែល​ត្រូវ​ចប់​អាណត្តិ​ការទូត នៅ​កម្ពុជា ​ ​ឯទីស្ដីការក្រសួងការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣នេះថា  រហូតមកដល់​ពេលនេះ ប្រទេស​អូស្ត្រាលី បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ សរុប ចំនួនប្រមាណ ៥៧៣ លាន​ដុល្លារ សហរដ្ឋអាមេរិក​។
លោកបន្តថា រដ្ឋាភិបាល​អូស្ត្រាលី បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដល់​រាជរដ្ឋាភិបាល​កម្ពុជាសម្រាប់​គម្រោង​ចំនួន ៣ គឺ - គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​៣៣ ពី​ទី​រួម​ខេត្តកំពត -​កំពង់ត្រាច​-​ព្រែក​ចាក ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤​។ -គម្រោង​ស្ដារ​ប្រព័ន្ធ​ផ្លូវដែក​នៅ​ កម្ពុជា ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ មាន​ចំនួន​ពីរ​ខ្សែ ដែល​ខ្សែ​ទីមួយ​ពី​ភ្នំពេញ​-​ទូក​មាស​-​កំពត និង​ខេត្ត​ព្រះសីហនុ ខ្សែ​ទី​ពីរ ភ្នំពេញ​-​សំរោង​-​បាត់ដឹង​-​បាត់ដំបង​-​សិរី​សោ​ភ​ណ៌​និង​ប៉ោយប៉ែត និង​គម្រោង​ទី​ គឺ​គម្រោង​ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​។

​     លោកស្រី ឯកអគ្គរដ្ឋទូត​អូស្ត្រាលី មានប្រសាសន៍​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ដ៏ ល្អប្រសើរ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី ទាំង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​គម្រោង​ផ្សេងៗ​ទៀត របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ផ្ដល់​តាមរយៈ​ទីភ្នាក់ងារ​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (AusAID) សម្រាប់​ការកសាង​ធនធានមនុស្ស និង​គម្រោង​ស្ដារឡើងវិញ​ហេ​ដ្ឋា​រចនា​សម្ព​ន័​ផ្សេងៗ តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។​
​    លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ អូស្ត្រាលី ដែលជា​និច្ច​ជា​កាល​តែងតែ​ធ្វើ​កិច្ច សហប្រតិបត្តិ​ការល្អ ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា និង​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ការស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​ ៕

No comments: