A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 March 2013

Danh Hong: A Khmer Krom who invented the Unicode Khmer font ព្យុះចិត្តស្រឡាញ់ អក្សរសាស្រ្តជាតិ ជំរុញកូនខ្មែរ ក្រោមម្នាក់ សម្រេចមហិច្ឆតា បង្កើតពុម្ពអក្សរខ្មែរ


ភ្នំពេញៈ រស់នៅលើទឹកដីក្រោមអណានិគមគ្មាន វាសនា បានរៀនអក្សរសាស្រ្តជាតិរបស់ខ្លួនឲ្យបាន ស្រួលឡើយ តែផ្ទុយទៅវិញ ការរស់ក្រោមនឹមត្រួតត្រា កៀបសង្កត់រឹតត្បឹតនេះ បានជំរុញឲ្យយុវជនខ្មែរកម្ពុជាក្រោមម្នាក់ បាន តស៊ូពុះពារសិក្សាអក្សរខ្មែរចេះស្ទាត់ ថែមទាំងបានស្រាវជ្រាវរហូតបានបង្កើត ជាពុម្ពអក្សរខ្មែរ ដែលប្រជាពលរដ្ឋ កម្ពុជាជាច្រើន បាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ហៅដោយសាមញ្ញថា Font Unicode។
ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ ដែលកំពុងរស់លាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងប្រទេសកម្ពុជា មានមនុស្សមិន ច្រើននោះទេ ដែលបានស្គាល់រូបលោក ខណៈដែលពួកគេកំពុងនឹងប្រើប្រាស់ជារៀងរាល់ថ្ងៃនូវសមិទ្ធផល ដ៏វិ សេសវិសាលរបស់គាត់ ដើម្បីបម្រើការងាររបស់ពួកគេ។
ក្នុងវ័យ ៤២ឆ្នាំ សម្បុរស្រអែម មាឌដំបង ស្ថាបនិកពុម្ពអក្សរយូនីកូដជាកូនខ្មែរកម្ពុជាក្រោម លោក ដាញ់ ហុង ពី ក្នុងហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ បានរៀបរាប់ពីដំណើរដើមទង នៃការបង្កើតពុម្ពអក្សរខ្មែរថា ជាខ្មែរ កម្ពុជាក្រោម ដែលមានឈាមជ័រជាខ្មែរអារម្មណ៍ និងផ្នត់គំនិតរបស់លោកបានដិតដាមជាប់ជាមួយអក្សរខ្មែរ ទោះ បីការរស់លើដីកំណើត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ហាមមិនឲ្យរូបលោកសិក្សាអក្សរខ្មែរយ៉ាងណា ក្តី តែលោកបានលួចរៀនពីឪពុក និងព្រះសង្ឃនៅតាមទីអារាមរហូតបានចេះចាំអក្សរសាស្រ្តជាតិរបស់ខ្លួន និង អាចប្រើជាផ្លូវការបាន។

ជាមួយនឹងស្នាមញញឹមតិចៗ ក្នុងសំដីរដឹនជាអ្នកខេត្តពល្លាវ កម្ពុជាក្រោម ដាញ់ ហុង បានរៀប រាប់បន្តថា ពេលលោកសិក្សានៅមហាវិទ្យាល័យ ផ្នែកច្បាប់ក្នុងទីក្រុងព្រៃនគរ ដែលវៀតណាម ហៅថា ហូជីមិញ នោះ លោកបានឃើញប្រជាពលរដ្ឋកម្ពុជា បានទៅជួលក្រុមហ៊ុនវៀតណាមបង្កើតពុម្ពអក្សរខ្មែរ ក្នុងនាមជាខ្មែរ តែ មិនអាចធ្វើខ្លួនឯងបាន ហើយរត់ទៅពឹងគេនេះហើយ ធ្វើឲ្យរូបលោកមានអារម្មណ៍ឈឺចាប់ ព្រមទាំងចាប់ផ្តើម សិក្សាស្រាវជ្រាវរហូតបង្កើតនូវពុម្ពអក្សរខ្មែរយូនីកូដ នេះឡើង ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ជាជំហ៊ានដំបូង។
លោកបានបញ្ជាក់ជាមួយនឹងស្នាមញញឹមថា «ដំបូងឡើយគ្មានបំណងចង់បង្កើតប្រើប្រាស់អីទូលំទូលាយដូច្នេះទេ គ្រាន់តែចង់ថា ស្រាវជ្រាវធ្វើយ៉ាងម៉េចឲ្យពុម្ពអក្សរខ្មែរវាស្រួលសម្រាប់ប្រើខ្លួនឯង ខ្ញុំក៏ចេះតែស្រាវជ្រាវទៅ។ លុះ ដល់ឆ្នាំ២០០២ ខ្ញុំបានឡើងមកប្រទេសកម្ពុជាធ្វើការជាមួយអង្គការ និងបន្តស្រាវជ្រាវពីវិធីបង្កើតពុម្ពអក្សរខ្មែរនេះ ទៀត»។
ទោះបីជា ហុង បានបង្កើតពុម្ពអក្សខ្មែរយូនីកូដ ដោយខ្លួនឯងប្រើបានក្តី តែមិនទាន់ត្រឹមត្រូវទៅតាមបច្ចេកទេស នៅឡើយទេ លុះដល់ឆ្នាំ២០០២ យុវជនខ្មែរក្រោមម្នាក់នេះ បានមានឱកាសត្រូវបានក្រុមហ៊ុន Microsoft ដែល មានស្នាក់ការនៅប្រទេសអាមេរិក ហៅទៅសិក្សាបច្ចេកទេសបន្ថែមរយៈពេល ២សប្តាហ៍ ដើម្បីបំពេញនូវចំណុច ខ្វះខាត។
លោក ហុង បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងយើងអាចបង្កើតបានហើយ តែវាមិនទាន់ស្តង់ដារយើងក៏ទៅរៀនជា មួយគេពីបច្ចេកទេស ថាធ្វើយ៉ាងម៉េចឲ្យវាដើរស្រួល និងត្រូវទៅតាមស្តង់ដាររបស់វា»។
បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលជំនាញបន្ថែមពីក្រុមហ៊ុន Microsoft ហើយនោះ ហុង ដែលមានឪពុកម្តាយ ជាខ្មែរកម្ពុជាក្រោម និងជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់នោះ បានត្រឡប់មកប្រទេសកម្ពុជាវិញ រូបលោក ចាប់ផ្តើមប្រឡូកបង្កើតពុម្ពអក្សរខ្មែរយូនីកូដនេះឡើង នឹងដាក់តាមបណ្តាញប្រព័ន្ធអ៊ីនធើណេតឲ្យគេទាញយក (download) ទៅប្រើប្រាស់ដោយសេរី។
ទោះបីជា ដាញ់ ហុង បានបង្កើតពុម្ពអក្សរខ្មែរចែកជូនប្រជាពលរដ្ឋទូទាំងសកលលោកប្រើប្រាស់ដោយសេរីយ៉ាង ណាក្តី តែមានមនុស្សមិនច្រើនទេ ដែលបានស្គាល់រូបលោកនោះ មិនត្រឹមតែប៉ុណ្ណឹងទេក្នុងជំហានដំបូង នៃការ បង្កើតពុម្ពអក្សរខ្មែរនេះ មានមនុស្សជាច្រើន បានបន្ទុចបង្អាក់ និងរិះគន់ថា ពុម្ពអក្សរខ្មែរយូនីកូដរបស់លោក ប្រើ មិនត្រឹមត្រូវ ពោលគឺមានអ្នកតាមច្រណែន និងនិន្ទារូបលោកតែម្តង។
លោក ហុង បានបញ្ជាក់ថា «យើងបង្កើតទៅគេថា យើងនឹងខុសចេះខុសចុះ តែពេលនេះ អ្នកដែលរិះគន់ណុង គេ បានបង្កើតដែរ ហើយគេថែមទាំងអះអាងថា Font អក្សរហ្នឹងគេជាអ្នកបង្កើត តាមពិតទៅខ្ញុំជាអ្នកបង្កើតទាំងអស់ ហ្នឹង»។
ទោះបីជាមានរឿងរកាំរកូសជាឧបសគ្គក្តី តែក៏មិនមែនមានន័យថា ធ្វើឲ្យយុវជនខ្មែរក្រោមម្នាក់នេះ ចុះចាញ់នោះ ដែរ គឺលោកនៅតែបន្តស្រាវជ្រាវបង្កើតពុម្ពអក្សរយូនីកូដនេះរហូតមក ជាពិសេសធ្វើយ៉ាងណាសម្រួលឲ្យប្រើបាន ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា ដែលទើបចេញថ្មីៗ ដូចជាប្រើតាមគេហទំព័រ ប្រើលើទូរស័ព្ទអាយហ្វូន អាយផេត និងជាមួយ Browser ផ្សេងៗទៀត រហូតដល់ដាក់លើគេហទំព័រហ្គូហ្គោលថែមទៀតផង។
ជាមួយនឹងស្នាមញញឹមប្រកបដោយមោទនភាពក្នុងនាមជាអ្នកជោគជ័យលើការស្រាវជ្រាវរបស់ខ្លួន កូនខ្មែរក្រោម ម្នាក់នេះ បានបញ្ជាក់ថា «យើងខំធ្វើឲ្យវាប្រើទៅស្គាល់ Font អក្សរខ្មែរនៅលើប្រព័ន្ធទូរស័ព្ទស្មាតហ្វូនដូចជា អាយ ហ្វូន អាយភេត និងប្រព័ន្ធអេនឌ្រយផ្សេងៗ នឹងហើយជាកិច្ចសហការរវាងខ្ញុំជាមួយនិងហ្គូហ្គោល»។
ងាកទៅកុមារភាព និងប្រវត្តិ នៃការសិក្សាស្ថាបនិកពុម្ពអក្សរខ្មែរ ជាខ្មែរ កម្ពុជាក្រោមរូបនេះវិញម្តង។ កុមារ ហុង ទោះបីជាកើតក្នុងត្រកូលគ្រួសារជាកសិករ និងរស់ក្រោមអណានិគមវៀតណាមយ៉ាងណាក្តី តែគេហាក់ដូចជាមិន សូវមានប្រវត្តិជូរចត់ ឈឺចាប់ និងវេទនាប៉ុន្មាននោះទេ។
ជាមួយនឹងអាវដៃខ្លី ពណ៌ប្រផេះ អង្គុយលើសាឡុងពណ៌ឈាមជ្រូក ក្នុងហាងកាហ្វេកណ្តាលរាជធានីភ្នំពេញ ដោយកែវភ្នែកបាញ់ទម្លុះកញ្ចក់វែនតា ដ៏ក្រាស់របស់លោក បានបញ្ជាក់ប្រាប់ថា ការសិក្សានៅកម្ពុជាក្រោមមិន ងាយស្រួលនោះទេ កូនខ្មែរកម្ពុជាក្រោមមិនមែនអាយុ ៥-៦ឆ្នាំអាចចូលរៀនបាននោះទេ លុះតែក្លាហាន ចេះវាយ ចេះតប់ទើបអាចទៅរៀនបាន។ ត្រង់នេះ ហុង ចង់បញ្ជាក់ថា ព្រោះក្រោមអណានិគម គឺមានក្មេងៗជាជនជាតិ វៀតណាម តែងតែធ្វើបាប ដូច្នេះយើងត្រូវតែចេះការពារខ្លួនឯង។ ក្នុងកុមារភាព ហុង តែងតែចំណាយ ពេលដើរ រាប់សិបគីឡូម៉ែត្រ ដើម្បីទៅសិក្សា ហើយ ហុង គ្មានឱកាសបានរៀនអក្សរខ្មែរ ដែលជាអក្សរជាតិរបស់ខ្លួននោះទេ បើមិនលួចរៀនជាមួយឪពុក និងនៅតាមវត្តទេ គ្មានថ្ងៃចេះអក្សរសាស្ត្រខ្មែរឡើយ ហើយបើយើងមិនរស់ក្នុងស្ថាន ភាពបែបនឹង ក៏មិនចេះតស៊ូដែរ។
ជាមួយនឹងការសិក្សាដ៏វែងឆ្ងាយ ហុង បានបញ្ចប់មហាវិទ្យាល័យផ្នែកច្បាប់នៅទីក្រុងព្រៃនគរ ហើយបម្រើការនៅ ក្នុងរដ្ឋការវៀតណាមរយៈពេល៣ឆ្នាំថែមទៀតផង។ តែដោយសារតែការមានអារម្មណ៍ថា ខ្លួនរស់ និងធ្វើការ ប្រៀបដូច ជាជនអន្តោប្រវេសន៍នៅលើដីកំណើតរបស់ខ្លួននោះ ហុង ក៏សម្រេចចិត្តមកស្វែងរកការងារធ្វើ នៅរាជ ធានីភ្នំពេញ ក្នុងឆ្នាំ២០០០ ។
ត្រង់ចំណុចនេះ ហុង បញ្ជាក់ថា «យើងរស់តាមបែបអន្តោប្រវេសន៍ យើងបង្ខំចិត្តធ្វើគ្រប់បែបយ៉ាង មិនមែនធ្វើតែ មួយមុខបាននោះទេ ដូចយួនគេរៀននៅនឹង គេរៀនច្បាប់គេដឹងតែចេញមកធ្វើការខាងច្បាប់ តែយើងអត់បានទេ ការងាររដ្ឋ មិនសមស្របសម្រាប់ជីវភាពឡើយ»។
បន្ទាប់ពីហែលឆ្លងឆាកជីវិតដ៏វែងឆ្ងាយរហូតដល់បច្ចុប្បន្នជាមួយនឹងការងារជាអ្នកបច្ចេកទេសបង្កើតពុម្ពអក្សរខ្មែរ ហុង បានបញ្ជាក់ថា លោកបានបង្កើតពុម្ពអក្សរខ្មែររហូតដល់ជាង១០០ ដោយដាក់បម្រើតាមអង្គការ ក្រុមហ៊ុន ឯកជននានា។ រាល់ថ្ងៃពុម្ពអក្សរដែលគេប្រើស្ទើរតែគ្រប់គ្នា ប្រើដោយសេរីនោះ មានដូចជាប្រភេទពុម្ពអក្សរ ឬ font khmer Os, khmer Os battambang… ឬក៏ប្រភេទ khbattambong kh Moul…។ល។
ទោះបីជាយ៉ាងណាស្ថិតនៅក្នុងវ័យ៤២ ហុង មានភរិយាជាអ្នកខេត្តកណ្តាល និងមានបុត្រីម្នាក់ ជាចំណងដៃទៅ ហើយ បន្ទាប់ពីជ្រើសរើសយកអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៨។ រហូតដល់បច្ចុប្បន្ននេះ ស្ថាបនិកពុម្ពអក្សរខ្មែរ ដាញ់ ហុង នៅតែបន្តមហិច្ឆតារបស់ខ្លួន ព្យាយាមស្រាវជ្រាវថែមទៀត ធ្វើយ៉ាងណាឲ្យអក្សរខ្មែរកាន់តែងាយ ស្រួលប្រើជាមូយឧបករណ៍បច្ចេក វិទ្យាទំនើបៗ ដែលទើបនឹងចេញថ្មី សម្រាប់បម្រើតម្រូវការប្រជាពលរដ្ឋខ្មែរ។
ទោះបីជាបង្កើតស្នាដៃដ៏ធំធេងយ៉ាងនេះក្តី តែលោក ដាញ់ ហុង មិនចង់បញ្ចេញមុខ ឬបញ្ចេញឈ្មោះនោះទេ ព្រោះតែ ហុង គិតថា ធ្វើដើម្បីកូនខ្មែរ ជាតិខ្មែរ និងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដោយសាមញ្ញជាការស្រេច លោក មិនចង់ចេញមុខចេញមាត់នោះទេ។
ស្ថាបនិកលាក់ប្រវត្តិព្រោះអតីតកាលជាខ្មែរកម្ពុជាក្រោមរស់ដោយការហ៊ុំព័ទ្ធតាមដានពីរដ្ឋការវៀតណាមរូបនេះ បានថ្លែងអំពាវនាវឲ្យកូនខ្មែរទាំងអស់ ព្យាយាមសិក្សាស្វែងយល់ពីបច្ចេកវិទ្យានិងប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដ ទាំងអស់គ្នា ហើយព្យាយាមស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ បន្ថែមទៀតសម្រាប់ជាស្នាដៃនិងកិត្តិស័ព្ទរបស់ជាតិ៕
Photo by DAP-NEWS
លោក ដាញ់ ហុង បង្កើតពុម្ពអក្សរខ្មែរ Danh Hong is working to develop the Khmer Unicode
Photo by DAP-NEWS
ផ្ទះកំណើតរបស់លោក ដាញ់ ហុង ក្នុងខេត្តពល្លាវ Danh Hong's birth home in Pol Leav (Bac Lieu) province in Kampuchea Krom (South Vietnam).

4 comments:

Anonymous said...

Danh Hong you have done an immense contribution to our motherland.
Your name will be remembered in history beyond your life and the nation thank you for your effort.

True Khmer

Anonymous said...

Congratulation to Mr. Danh Hong. Your invention has made our job so easy and because of your invention the Khmer literature will be forever alive.

Anonymous said...

You are a true nationalist, with khmer blood. Even you are under the control of the Vietnamese government, you are still sacrificing your life to reserve the identity of the khmer. We are all proud of you.

Anonymous said...

Please Google for Khmer Unicode and read its history, understand its process and then you will realize who is behind all these hard work.