A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 31 March 2013

Vox populi on the government's threat to sue Radio Free Asia for reporting border encroachments by Thailand មតិ​អ្នក​ស្ដាប់​ជុំវិញ​ការ​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី

មាន​​មិត្ត​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ជា​ច្រើន​បាន​​សរសេរ​អំពី​គំនិត និង​​យោបល់​ផ្ទាល់​ខ្លួន​ដាក់​ផ្សាយ​តាម​គេហទំព័រ​​អាស៊ីសេរី ឆ្លើយ​តប​ទៅ​​រឿង​រដ្ឋាភិបាល​គំរាម​ប្ដឹង​អាស៊ីសេរី ដែល​បាន​​ផ្សាយ​​អំពី​ថៃ បាន​រំកិល​ព្រំដែន ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សន្ដិសុខ​ជាតិ។
ដោយ វោហារ ជាតិ RFA Service
2013-03-31
មតិ​យោបល់​​​ស្ទើរ​តែ​ទាំង​អស់​ បាន​រិះគន់​អ្នក​ដឹក​នាំ​រដ្ឋាភិបាល ថា​មិន​មាន​សមត្ថភាព​ការពារ​បូរណភាព​ទឹក​ដី​ពី​ប្រទេស​ជិត​ខាង ហើយ​បែរ​ជា​មក​គំរាម​កំហែង​ខ្មែរ​គ្នា​ឯង​ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​ជាតិ​ ស្រលាញ់​ទឹក​ដី​ទៅវិញ។ ក្នុង​នោះ​មិត្ត​អ្នក​ស្ដាប់​ក៏​បាន​រិះគន់​លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន ដែល​ធ្វើ​សន្និសីទ​កាសែត​ថ្ងៃ​ទី​២៨ មីនា គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ដែល​បាន​ផ្សាយ​រឿង​ព្រំដែន​ផង​ដែរ។
ដំបូង​នេះ​គឺ​មតិ​អ្នក​អាន​ដែល​ដាក់​ឈ្មោះ​ថា «អាប្រុស​តូច»។ អាប្រុស​តូច បាន​ចោទ​សួរ​រដ្ឋាភិបាល​ថា ហេតុ​អី​ក៏​រដ្ឋាភិបាល​និយាយ​ធ្ងន់​តែ​ខាង​លិច? ចុះ​អា​ខាង​កើត​មិន​និយាយ​ថា ទាហាន​បាក់​ទឹក​ចិត្ត​ដែរ​ទៅ? ឬ​មួយ​ក៏​ខាង​កើត​មិន​សូវ​មាន​ទាហាន? នេះ​ជា​ការ​យក​លេស​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។
ចំណែក​អ្នក​​អាន​ម្នាក់​ទៀត​ដែល​ដាក់​រហស្សនាម​ថា «ខ្មែរ​ស្នេហា​ជាតិ» បាន​បង្ហើប​បន្ថែម​អំពី​តំបន់​ដែល​ចោទ​ថា ថៃ​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ ដោយ​សរសេរ​ថា ពិត​មែន​ហើយ​បង្គោល​ព្រំដែន​នីមួយៗ​ត្រូវ​ថៃ រំកិល​ទាំង​អស់។ ដូចជា​ច្រក​បឹង​ត្រកួន រំកិល ៣​ដង។ ច្រក​នីមួយៗ​តាម​ព្រំដែន កាល​ពី​មុន​មាន​ទំនប់ ឬ​ហៅ​ថា វ៉ៃយ៉ូ ឬ​លេនដ្ឋាន ហើយ វ៉ៃយ៉ូ នេះ នៅ​ចម្ងាយ​ពី​ភូមិ​តាប់ពីយ៉ា​ចាស់​ប្រហែល ៤០០ ទៅ ៥០០​ម៉ែត្រ ហើយ​ចំណុច​នោះ​មាន​ដើម​ស្នាយ​ធំ និង​មាន​ដំបូក​ទៀត​ផង។ បច្ចុប្បន្ន​អស់​លោក​បាន​ជ្រាប​ដែរ​ទេ? តើ​បង្គោល​នេះ​ចូល​មក​ក្នុង​ដី​ខ្មែរ​ប៉ុន្មាន​គីឡូម៉ែត្រ​ក្នុង​ទឹក​ដី​ ខ្មែរ?
ចំណែក​អ្នក​បញ្ចេញ​មតិ​ម្នាក់​ទៀត​ដាក់​ឈ្មោះ​ថា «ស្ទឹង​សង្កែ​ពី​បាត់ដំបង» សរសេរ​ថា រដ្ឋាភិបាល​មិន​ដែល​ទទួល​ស្គាល់​ការ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​ទេ នេះ​ជា​ភាព​កំសាក​មួយ​ដែល​មិន​អាច​ទទួល​យក​បាន។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បន្ទាត់​ព្រំដែន ពួក​គេ​បាត់បង់​ដី​ធ្លី​ស្រែ​ចម្ការ​ភូមិ​កំណើត​ស្ទើរ​តែ​គ្រប់​ទីកន្លែង។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ដែល​ទទួល​ស្គាល់​ការ​បាត់បង់​នេះ​ទេ មាន​តែ​បក​ស្រាយ​ហាក់​បី​ដូច​លើក​ទឹកចិត្ត​ដល់​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ ជិតខាង​ទៅ​វិញ។

អ្នក​សរសេរ​អនាមិក​ម្នាក់​ទៀត​ដាក់​ឈ្មោះ​ថា «គណៈរដ្ឋមន្ត្រី​ខ្មែរ​ពី​អាណាចក្រ​ខ្មែរ» សរសេរ​ថា សេរីភាព​ប្រជា​ពលរដ្ឋ​ស្រុក​ខ្មែរ និង​ស្រុក​ថៃ ខុស​គ្នា​ស្រឡះ​ដូច​មេឃ​និង​ដី។ ប្រជាអធិបតេយ្យ​ស្រុក​សៀម អ្នក​ដឹកនាំ​រដ្ឋ​អនុវត្ត​តាម​មតិ​ប្រជារាស្ត្រ​គេ រី​ឯ​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​វិញ ប្រជារាស្ត្រ​លូកដៃ​ដាច់​ដៃ លូក​អណ្ដាត​ដាច់​អណ្ដាត។
ទាក់​ទង​រឿង​ដក​តំណែង​មេ​ប៉ូលិស​ប៉ុស្តិ៍​ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន គឺ​លោក មួន ទឹម ហៅ ញ៉ន ដែល​ជូន​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ទៅ​មើល​បង្គោល​ព្រំដែន​ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣ ក៏​មាន​លោក​អ្នក​នាង​អ្នក​ស្ដាប់​ច្រើន​បាន​រិះគន់។ ​
អ្នក​​បញ្ចេញ​មតិ​អនាមិក​ម្នាក់​ដាក់​ឈ្មោះ​ថា «ខ្មែរ​ម្ចាស់​ឆ្នោត» បាន​ចោទ​សួរ​ថា ពូ​ប៉ូលិស​ព្រំដែន​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ ហេតុ​អី​ក៏​ដក​គាត់​ចេញ? ហើយ​អ្នក​សរសេរ​ម្នាក់​ទៀត​ដាក់​រហស្សនាម​ថា «កូន​ខ្មែរ​ពី​ភ្នំពេញ» បាន​អធិប្បាយ​ថា ការ​ដក​តំណែង​មេ​ប៉ុស្តិ៍​នោះ​គឺ​មិន​ត្រឹមត្រូវ ដោយ​សរសេរ​ថា គេ​ដក​តំណែង​គាត់​មក​ពី​គាត់​ធ្វើ​ខុស​បញ្ជា​មេ។ មេ​គេ​អោយ​ត្រឹម​តែ​ការពារ​ តែ​គាត់​ហ៊ាន​ដើរ​ទៅ​ជិត​បង្គោល​ព្រំដែន បើ​ថៃ រំកិល​ចូល មេ​ប្រាប់​ថា អោយ​ដក​ថយ​តាម​ក្បួន​យុទ្ធសាស្ត្រ។ ចំណែក​អ្នក​បញ្ចេញ​មតិ​អនាមិក​ម្នាក់​ទៀត​សរសេរ​ថា គ្រាន់​តែ​គ្នា​ការពារ​សន្តិសុខ​អោយ​អ្នក​សារ​ព័ត៌មាន​ទៅ​មើល​បង្គោល​ ព្រំដែន ក៏​ដក​គ្នា​ចេញ​ពី​តំណែង​ដែរ យ៉ាប់​ណាស់!
អ្នក​អាន​អនាមិក​ម្នាក​ទៀត​សរសេរ​ថា គួរ​ឲ្យ​ស្រណោះ​គាត់​ណាស់ គាត់​ពិត​ជា​គ្មាន​កំហុស​ទេ​ហេតុ​អី​ប្រទេស​យើង​មាន​រឿង​យ៉ាង​នេះ? សម្រាប់​មនុស្ស​ដែល​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ច្រើន​តែ​ទទួល​ទោស។ អ្នក​អាន​អនាមិក​ម្នាក់​ទៀត​ក៏​បាន​សរសេរ​ថា គ្រាន់​តែ​គាត់​ចេះ​គិត​រឿង​ព្រំដែន ចេះ​ការពារ​អ្នក​កាសែត គេ​ថា​ខុស ហើយ​គំរាមកំហែង តែ​បើ​ការពារ​ក្រុមហ៊ុន​ប្លន់​ដី​រាស្ត្រ​វិញ បែរ​ជា​គេ​លើក​ទឹក​ចិត្ត ដំឡើង​ឋានៈ។ អ៊ីចឹង​តើ​អោយ​យុវជន​ខ្មែរ​គិត​ជាតិ​ម៉េច​ទៅ បើ​សង្គម​ខ្មែរ​ទៅ​ជា​អ៊ីចឹង​ទៅ​ហើយ​នោះ...?
ចូល​ដល់​រឿង​រិះគន់​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២៨ មីនា ថា​រដ្ឋាភិបាល​នឹង​ប្ដឹង​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​អ្នក​អាន​រិះគន់​ច្រើន ដូច​ជា អ្នក​អាន​ម្នាក់​​ថា រស់​​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង បាន​សរសេរ​អះអាង​ថា លោក​មិន​ដែល​ស្ដាប់​វិទ្យុ​បារាំង RFI ទេ ស្ដាប់​តែ​វិទ្យុ​អាស៊ីសេរី ហើយ​រដ្ឋាភិបាល​មិន​គួរ​ប្ដឹង​វិទ្យុ​អាស៊ីសេរី។
អ្នក​អាន​ម្នាក់​ទៀត បាន​ហៅ​លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន ​ថា បណ្ឌិត​សេក ចេះ​តែ​ថា​តាម​គេ ហើយ​បាន​ដេញ​លោក ផៃ ស៊ីផាន ឲ្យ​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន ស្រាវជ្រាវ​រក​ការពិត ថា​តើ​វិទ្យុ​អាស៊ីសេរី ផ្សាយ​ពិត​ឬ​មិន​ពិត​ចាំ​​ប្ដឹង​ក្រោយ។
ចំពោះ​រឿង​ព្រំដែន​នេះ​ដែរ អ្នក​អាន​អនាមិក​ម្នាក់​ទៀត​បាន​សរសេរ​រំលឹក​ថា គ្រប់​គ្នា ទាំង​រាជរដ្ឋាភិបាល ទាំង​បក្ស​ប្រឆាំង ទាំង​ប្រជាពលរដ្ឋ​ទូទៅ សុទ្ធតែ​យល់​ថា យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​របង ឥឡូវ​របង​ពលរដ្ឋ​បាន​ឆ្លើយ​ថា មាន​គេ​រំកិល​ចូល​ហើយ រដ្ឋាភិបាល​គួរ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​បន្ទោស​ សារព័ត៌មាន ព្រោះ​រឿង​នេះ​ជា​រឿង​ជាតិ រឿង​របស់​យើង​ទាំង​អស់​គ្នា បើ​រាជ​រដ្ឋាភិបាល​ចុះ​អង្កេត​ទៅ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មែន ឬ​មិន​មែន រាជរដ្ឋាភិបាល​អាច​ចាត់​វិធានការ ហើយ​អាច​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​ថែម​ទៀត​ផង។
ចំណែក​​ជន​អនាមិក​​ម្នាក់​ទៀត​បាន​សរសេរ​ថា រដ្ឋាភិបាល​គួរ​តែ​ជួយ​ជ្រោមជ្រែង​ពលរដ្ឋ​ខ្មែរ​អោយ​ទៅ​បង្កើត​ភូមិ និង​ដី​ស្រែ​ចម្ការ​នៅ​ជាប់​ទល់​ដែន​ទាំង​ពីរ គឺ​ទល់​ដែន​ខ្មែរ-​ថៃ និង​ទល់​ដែន​ខ្មែរ-​វៀតណាម ដើម្បី​ពួក​គាត់​អាច​ជួយ​យាម​ជួយ​មើល​ថែ​រក្សា​ដី​ខ្មែរ​ផង។
គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ​ច្រើន​ប្រតិកម្ម​​​​​​​ខ្លាំង​​ៗ ទាក់ទង​រឿង​បញ្ហា​​ព្រំដែន។ រឿង​នេះ លោក សឺន ស៊ូប៊ែរ្ដិ៍ ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ​ មាន​ប្រសាសន៍​ថា ដោយសារ​តែ​ខ្មែរ​មាន​ប្រវត្តិសាស្ត្រ​​​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​តែ​ព្រួយ​​បារម្ភ​ខ្លាច​កម្ពុជា ដើរ​ជាន់​ដាន​​ប្រវត្តិសាស្ត្រ​ចាស់​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Cambodia court is Hun Sen's tool to intimidate or eliminate
his critics . Cambodia government top brass has never lost
a single case in the Kangoroo Court . Hor Nam Hong , the Khmer senile foreign minister won Sam Ransi in PP court , but he lost the same case in France . Hun Sen is too coward to face his opponent in an independent court abroad. He & his nephew , Hun To haven't dared to file
lawsuit against an Australian Newspaper , The Age .
Hun Sen is using intimidation ( Khmer Rouge mechanism ) to counter RFA & VOA , by sending his sons agents to many villages in Provinces to tell CPP leaders to list the names of the RFA & VOA listeners . I have to use an earphone too .