A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 August 2013

Comfrel: 12 polling stations in Siem Reap found to have serious irregularities ខុម​ហ្វ្រែល​៖ ការិយាល័យ​​បោះ​ឆ្នោត​​ចំនួន​​១២​​នៅ​ខេត្ត​សៀមរាប ​រកឃើញ​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសៅរ៍ ទី31 ខែសីហា ឆ្នាំ2013 | VoD

អង្គការ ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់ ​ខុមហ្វ្រែល បាន​រកឃើញ​ភាព​មិន​ប្រក្រតី​​ធ្ងន់​ធ្ងរ​ នៅ​កាយា​ល័យ​បោះឆ្នោត ចំនួន​១២ នៅ​ខេត្ត​សៀម​រាប បន្ទាប់​ពី​​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​បញ្ជា​​ឲ្យ​​បើក​កញ្ចប់​សុ​វត្ថិ​ ភាព "ក" ដើម្បី​ផ្ទៀងផ្ទាត់​​លទ្ធផល​បណ្តោះអាសន្ន ។​
សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុម​ហ្វ្រែល ចុះ​​ថ្ងៃ​សៅរ៍​​ទី​៣១​​ខែ​សីហា​នេះ ឲ្យដឹង​ថា កញ្ចប់​​សុ​វត្ថិ​ភាព "ក" ចំនួន​១២​​ការិយាល័យ នៅ​សង្គាត់​ក្របី​រៀល ក្រុង​សៀម​រាប ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជា​​ឲ្យ​បើក​នៅ​គណៈ​កម្មា​ធិ​ការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត នា​ថ្ងៃ​សុក្រ​ទី​៣០​​ម្សិលម៉ិញ បាន​រកឃើញថា មាន​ភាព​មិន​ប្រក្រតី​​ធ្ងន់​ធ្ងរ ។​
ខុមហ្វ្រែល​ ឲ្យដឹង​ទៀតថា ភាព​មិន​ប្រក្រតី​នោះ​មាន ៧​កញ្ចប់​ក្នុងចំណោម​១២​កញ្ចប់​​​មិន​បាន​បិទ​ត្រឹមត្រូវ កញ្ចប់​ខ្លះ​មាន​ស្នាម​រហែក ខ្លះ​ទៀត​ចំហ​រមាត់ កញ្ចប់​ខ្លះ​​គ្មាន​​សរសេ​លេខ​កូដ​ និង​៣​កញ្ចប់​​ផ្សេងទៀត មិន​មាន​សោ​ឃ្លុំ ជាដើម ។​
​ខុម​ហ្វ្រែល បង្ហាញ​ការរកឃើញ​ទៀតថា ចំណែក​ការ​ផ្ទៀង​ផ្ទា​ត់​​សន្លឹកឆ្នោត​បានការ និង​​មិនបានការ​ក្នុង​ហិប​​សរុប ​រវាង​​ទម្រង់​១១០២​​និង​១១០៨​ មាន​ស្នាម​​កែ​លើ​សន្លឹកឆ្នោត​បានការ ហើយ​ការិយាល័យ​ខ្លះ​​មិន​មាន​កត់ត្រា​លទ្ធផល​​សំឡេងឆ្នោត​សម្រាប់​គណបក្ស​ និមួយៗ​។​

​ខុមហ្វ្រែល​ បញ្ជាក់ថា ការិយាល័យ​លេខ​០៤៤២​ ​សន្លឹកឆ្នោត​ក្នុង​ហិប​សរុប​ក្នុង​ទម្រង់​១១០២​​មាន​ចំនួន​៣៥៣​សន្លឹក ប៉ុន្តែ​ក្នុង​ទម្រង់​១១០៤​មាន​៣៥៩​សន្លឹក រីឯ​ការិយា​ល័យ​​០២៨៣​​ក្រដាស​ផ្ទាំង​ធំ​មាន​​ប្រើ​ទឹក​លុប និង​ការិយាល័យ​​ខ្លះ​មាន​កែ​ទិន្នន័យ ការ​មិន​មាន​​ការកត់ត្រា​​សំឡេង​ឆ្នោត​​នៅក្នុង​ទម្រង់​១១០២​​និង​ចំនួន​ សន្លឹកឆ្នោត​​មិន​បា​ន​ការ​ច្រើន​រ​ហូត​ដល់​១២,៨២​​ភាគរយ​សម្រាប់​១២​ ការិយាល័យ៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: