A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 31 October 2013

Cambodia rated as a country that violates the rights of the voters ប្រទេសកម្ពុជា​ត្រូវ​ចារ​ថា​ជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ច្រើន​ទៀត​ដែល​មាន​ការរំលោភ​សិទ្ធិ​នយោបាយ​លើ​ម្ចាស់ឆ្នោត​​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2013, ម៉ោង 10:39 AM​

បាតុកម្មទាមទារភាពយុត្តិធម៌ជូនម្ចាស់ឆ្នោតនៅកម្ពុជា និងម៉ាឡេស៊ី
​លោក​ Maina Kiai  ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់អង្គការ​សហ​ប្រជា​ជាតិ បាន​ថ្លែង​ប្រាប់​មហាសន្និបាត​របស់​​អង្គការ​ពិភព​លោក នេះ​ថា មាន​មេដឹក​នាំ​​ប្រទេស​​មួយ​ចំនួន នៅលើ​ពិភពលោក​ បាន​ប្រព្រឹត្ត​នូវ​អំពើ​ទុច្ចរិត​ដើម្បី​បន្ត​​កាន់អំណាច តាមរយៈ​ការបោះឆ្នោត​ ដែល​មិន​មាន​ភាពត្រឹមត្រូវ និង​តម្លា​ភាព ដោយ​ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផងដែរ​។
​លោក Maina Kiai ជា​អ្នករាយការណ៍​ពិសេសរបស់អង្គការ​សហប្រជាជាតិ​ទទួលប​ន្ទុក​សេរីភាព សម្ដែង​មតិ និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី។ កំណត់​ត្រា​​របស់​​លោក​​ត្រូវ​បាន ធ្វើ​ឡើង​​ដោយ​​គេ​ហទំព័រ​​​អន្តរជាតិ​​មួយ​ ​ឈ្មោះថា TheGuardian.com ។ គេហទំព័​រ​នេះ បាន​ស្រង់​​ប្រសាសន៍​របស់លោក Maina Kiai នៅពេលអ្នករាយការណ៍​ពិសេស​​នេះ បាន​ថ្លែង​ទៅកាន់​មហាសន្និបាតអង្គការសហប្រជាជាតិ នៅ​ក្រុង​ហ្សេ​ណេវ​ ប្រទេស​ស្វីស ​កាលពី​ថ្ងៃ​ម្សិល​មិញ។​
លោក Maina Kiai  បានកត់ត្រា​ថា​ប្រទេស​ដែល​មាន ការបោះឆ្នោត ហើយ​មេដឹកនាំ​អាច​កាន់​អំណាច​បាន តាម​រយៈ​​ការបោះឆ្នោត​មិន​ត្រឹម​​ត្រូវ មិន​ស្មើ​ភាព ហើយ​ធ្វើ​ឡើង នៅក្នុង​អំឡុង​ឆ្នាំ២០១៣នេះ គឺ​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ស្វា​ស៊ីឡេន ហ្ស៊ីមបាវេ(Zimbabwe) អាហ្ស៊ើបៃសង់(Azerbaijan) រុស្ស៊ី និង​ប្រទេស​ ខេនយ៉ា(Kenya)​។
លោក​បាន​រៀបរាប់​ថា ប្រព័ន្ធ​​បោះឆ្នោត​របស់​ប្រទេស​ទាំងនេះ មាន​ភាព​ចង្អៀត មាន​ការលួចបន្លំ និង​បំប៉ោង បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។​ ​លោក​បន្តថា សម្រាប់​កម្ពុជា មានការ​រឹតត្បិតដំបូង ទៅលើ​មេដឹកនាំ​បក្សប្រឆាំង ដែលផ្ដួចផ្ដើមចោទ​មេ​បក្ស​ប្រឆាំង ជា​ការបង្ខំ​ឲ្យមាន​ការ​និរទេស​ខ្លួន រយៈពេល​៤​ឆ្នាំ នៅ​មុន​ការបោះឆ្នោត​សភា ការ​លុបឈ្មោះ​បោះឆ្នោត ហើយ​ចុងបញ្ចប់​មាន​ការលើកលែង​ទោស។ អ្នករាយការណ៍​ពិសេស​ អ.ស.ប បញ្ជាក់ថា ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា បាន​ប្រព្រឹត្តទៅដោយ បន្សល់ទុក​នូវភាពមិនប្រក្រតី​ជាច្រើន ដូចជា ការ​​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត ការ​បំប៉ោង​បញ្ជី​ឈ្មោះ អ្នក​បោះ​ឆ្នោត និង​ការប៉ុនប៉ង​​បង្ក្រាប ការប្រមូលផ្តុំ។
ក្នុង​មហាសន្និបាត​នោះ លោក ​Maina Kiai បានអំពាវនាវ​សុំ​រដ្ឋ​ជា​សមាជិកអង្គការសហប្រជាជាតិ ជួយ​ស្ដារ​និងកែទម្រង់ប្រព័ន្ធ​បោះឆ្នោត របស់​ប្រទេស​​​ទាំងនេះ​​ជាបន្ទាន់ ប្រយោជន៍​​ដើម្បី​ផ្ដល់​សិទិ្ធ​ស៊ីវិល និង​នយោបាយ ជូន​ទៅ​ម្ចាស់ឆ្នោត ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​គោលការ​ណ៍ ប្រជាធិបតេយ្យ​សេរី​​ពហុបក្ស​​មួយ ​ដែល​មាន​ការទទួលស្គាល់​ជាអន្តរជាតិ​៕
សូមសរសេរមកកាន់លោក នួន បូរិន​ តាមរយៈ narinnun@vodhotnews.com

No comments: