A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 November 2013

10th December: Sam Rainsy will lead a protest in Siem Reap, while will lead another protest in Phnom Penh ថ្ងៃ១០ធ្នូ៖ លោកសមរង្ស៊ី ទៅសៀមរាប ឯលោកកឹមសុខា​ នៅភ្នំពេញ


ថ្ងៃទី 28 វិច្ឆិកា 2013 ដោយ: លី សិលា CEN

ភ្នំពេញ: ​មេដឹកនាំ​បក្សប្រឆាំង បាន​បំបែក​ផ្លូវ​គ្នាបំពេញការងារ សម្រាប់​ស្វែងរក​ការគាំទ្រ​។ នោះ​គឺ​ចាប់តាំងពី​ថ្ងៃទី​២៤​វិច្ឆិកា លោក​សមរង្ស៊ី បាន​ចាកចេញ​ ទៅកាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​រួមមាន ប្រទេស​បារាំង​ដែល​លោក​មានផ្ទះ​និង​មុខរបរ​នៅ​ទីនោះ​ផង​។ រីឯ​លោក​កឹម​សុខា ក៏ត្រូវ​ចាកចេញ​ពី​ភ្នំពេញ ឆ្ពោះទៅកាន់​អាមេរិក នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ។​

​ដោយឡែក សម្រាប់​ថ្ងៃទី​១០​ធ្នូ គឺ​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ ក៏ត្រូវ​បែកផ្លូវ​គ្នា​ម្តងទៀត​។ លោក​សមរង្ស៊ី នឹង​ដឹកនាំ​ការជួបជុំ នៅ​ខេត្តសៀមរាប ដើម្បី​អ្វីដែល​បក្សប្រឆាំង ប្រកាសថា ដើម្បី​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ​។ រីឯ​លោក កឹម សុខា នៅ​ថ្ងៃទី​១០​ធ្នូ​ លោក​ស្ថិតនៅ​ភ្នំពេញ​ដើម្បី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ជាមួយនឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​ទោះបីជា​បែកផ្លូវ​គ្នា​ទាំង​ចេញទៅ​ក្រៅប្រទេស និង​ទាំង​នៅក្នុង​ប្រទេស ប៉ុន្តែ​មេបក្ស​ប្រឆាំង​ទាំងពីរ នៅតែ​រួមគ្នាធ្វើការ ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែងរក​ការគាំទ្រ លើ​សកម្មភាព​បាតុកម្ម​តវ៉ា​។

ការជួបជុំ និងបាតុកម្ម​ជាថ្មី ត្រូវបានគណបក្ស​សង្គ្រោះ​ជាតិ កំណត់ថា នឹងប្រមូលផ្តុំគ្នា នៅថ្ងៃទី១០ធ្នូ នៅខេត្តសៀមរាបផង និងនៅភ្នំពេញផង។ ដោយឡែក ចាប់ពី​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ គឺជាការជួបជុំ ក្នុងលក្ខណៈជាបាតុកម្ម ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ហេតុផល​ថ្មី​មួយទៀត គឺ​គណបក្សសង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល បាន​បដិសេធ ហើយ​ថា បក្សប្រឆាំង កំពុង​ព្យាយាម​បង្កើត​ច្បាប់​ព្រៃ និង​ធ្វើការ​ទាមទារ​ខុសច្បាប់ ព្រោះថា សម្តេច​ហ៊ុនសែន បាន​ឡើង​បន្ត​ដឹកនាំ​រដ្ឋាភិបាល នៅ​អាណត្តិ​ទី​៥ ពេលនេះ កើតចេញពី​ការបោះឆ្នោត តាម​លទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវ​៕​

No comments: