A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 January 2014

កម្ពុជាឡើងការពាររបាយការណ៍សិទ្ធិមនុស្សនៅម៉ោង៨កន្លះល្ងាចនេះ​នៅហ្សឺណែវ​

  • Written by 
​កិច្ច​ប្រជុំ​របស់​ UPR ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស google/photo ​កិច្ច​ប្រជុំ​របស់​ UPR ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស google/photo
របាយការណ៍​ស្តីពី​បញ្ហា​ សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ក្រុមការងារ​នៃ​ឧត្តមស្នងការ​អង្គការ​ សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្ស៊ឺណែវ​លើក​យក​ទៅ​ពិភាក្សា​នៅ​ល្ងាច​ថ្ងៃ​ អង្គារ​នេះ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​យប់​តទៅ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ ទី២៨​មករា​នេះ។​ លោក ​ម៉ក់ ​សម្បត្តិ ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ឡើង​ការពារ​ របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល។
ចាប់ពី​ម៉ោង​២​និង​៣០​នាទី​រសៀល​នេះ​ ម៉ោង​នៅ​ប្រទេស​ស្វីស​ ត្រូវ​នឹង​ម៉ោង​៨​និង​៣០នាទី​យប់​ម៉ោង​នៅ​កម្ពុជា ​ក្រុម​ការងារ​នៃ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​នឹង​ស្តាប់​ របាយការណ៍​សិទ្ធិមនុស្ស​របស់​កម្ពុជា។ ​តាម​ការគ្រោង​ទុក​ កិច្ច​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ចំណាយ​ពេល​ រហូត​៣​ម៉ោង​កន្លះ​ពោលគឺ​រហូត​ដល់​ពាក់កណ្តាល​អាធ្រាត្រ​ម៉ោង​នៅ​កម្ពុជា។
 
សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ពី​ទីក្រុង​ហ្ស៊ឺណែវ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៨​មករា​នេះ​ បាន​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ ​លោក​ ម៉ក់ សម្បត្តិ ​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ឡើង​ការពារ​ របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល។​ នេះគឺ​ជា​លើក​ទី២​ហើយ​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ក្រុម​ ការងារ​របស់​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​សិទ្ធិមនុស្ស​ជាសាកល ​ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​កំណត់​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ ហៅ​កាត់​ថា​ UPR ។

ការត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើក​ទី១​បាន​ បើក​ធ្វើឡើង​កាលពី​ថ្ងៃទី១​ ខែ​ធ្នូ ​ឆ្នាំ ២០០៩។ ​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ពន្យល់​ដល់​ UPR ​អំពី​អ្វីដែល​ខ្លួន​បាន​ធ្វើ​បន្ទាប់​ពី​បាន​ទទួល​អនុសាសន៍​ផ្សេងៗ​កាល​ពី​ ៤​ឆ្នាំមុន។ ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ថ្មីៗ​នេះ​ក៏អាច​នឹង​ត្រូវ​លើក​ឡើង​ផង​ដែរ។​ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​។

សូម​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​ឡើង​វិញ​អំពី​បញ្ហា​ សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ ​(UPR)​ ដែល​បើក​ធ្វើ​ជារៀងរាល់​៤​ឆ្នាំ​ម្តង​ បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី​ ២៧ ​មករា​នៅ​ទីក្រុង​ហ្សឺណែវ។ ​កិច្ច​ប្រជុំ​លើក​នេះ​ មាន​រដ្ឋ​ចំនួន​ ១៤​ ដែល​ត្រូវ​ឡើង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់​ខ្លួន​ក្នុង​នោះ​ក៏មាន​ កម្ពុជា​ដែរ។ ​លោក​ សម រង្ស៊ី ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​អះអាង​ថា​ លោក​នឹង​ទៅ​ចូល​រួម​ស្តាប់​របាយការណ៍​នេះ​ដែរ។

អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បាន​ដាក់​របាយការណ៍​ស្តីពី​បញ្ហា​ សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជូនទៅ ​UPR​ រួច​ហើយ។ ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ស្រអាប់​យ៉ាង​ខ្លាំង​ ដោយ​សារ​អំពើ​ហិង្សា​រយៈពេល​ចុងក្រោយ​នេះ។ ​ព្រឹត្តិការណ៍​បង្ក្រាប​ទៅលើ​បាតុកម្ម​កម្មករ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ ស្លាប់​៤​នាក់​ របួស​រាប់សិប​នាក់​ និង​ចាប់ខ្លួន​២៣ ​នាក់​ ព្រម​ទាំង​ការរឹត​បន្តឹង​សេរីភាព​សម្តែង​មតិ​រយៈពេល​ចុងក្រោយ​នេះ​គឺជា​ ចំណោទ​ធំធេង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​ទំនងជា​ ពិបាក​នឹង​ការពារ៕ ដោយៈ ប៉ែន បូណា - RFI
 

1 comment:

Anonymous said...

Thirty years after the civil war, with the continuatin of current government, and here we are on the United Nations Commenmoration in Memory of the Victims of the Holocaust, we are facing the horror of Hun Sen government start killing his own people who want a living salary, which suppose his job of the first place to provide opportunity. What do we have after 30 years? Natural resources have been exploited, land rub from Khmer and give to Chinese and Vietnamese. Islands? Land? they all getting less and smaller. Sad!