A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 October 2014

The king praises Hun Sen's achievements and developments ព្រះមហាក្សត្រ​កោត​សរសើរ​លោក ហ៊ុន សែន ពី​ស្នាដៃ​ដឹក​នាំ​និង​អភិវឌ្ឍ​ប្រទេស

ហ៊ុន សែន ៦១០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Chin Chetha
ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ក្នុង​ខួប​១០​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ កាល​ពី​ថ្ងៃ​ទី​២៩ តុលា បាន​កោត​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​អភិវឌ្ឍ និង​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សង្គម​អះអាង​ថា ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ។
ព្រះមហាក្សត្រ មាន​ព្រះរាជ​បន្ទូល​នៅ​មុខ​មន្ត្រី​រាជ​រដ្ឋាភិបាល ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ​មួយ​ម៉ឺន​នាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​វ័យ​ឆ្លាត ហើយ​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​សមស្រប​មួយ​ចំនួន ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ។ ព្រះមហាក្សត្រ បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា នឹង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​ក្រោយ​ជា​មិន​ខាន។
ដោយ​ឡែក​ព្រះរាជសារ​ព្រះមហាក្សត្រ ចុះ​កាល​ពី​ថ្ងៃ​ទី​២៧ តុលា ផ្ញើ​ទៅ​ឲ្យ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បញ្ជក់​ថា ព្រះអង្គ​សូម​កោត​សរសើរ​ចំពោះ អ្នកស្រី ប៊ុន រ៉ានី ដែល​មាន​សន្តាន​ចិត្ត​ដ៏​ល្អ​ប្រពៃ​ប្រកប​ដោយ​ការ​សន្តោស បាន​បរិច្ចាគ​ទាំង​កម្លាំង​កាយ​ចិត្ត និង​សម្ភារៈ ដឹក​នាំ​មនុស្ស​ធម៌​ចូលរួម​ជួយ​រំលែក​សេចក្តី​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ ជាពិសេស​ស្ត្រី និង​កុមារ។
លោក ហ៊ុន សែន មាន​កំណើត​ពី​ខេត្ត​កំពង់ចាម។ ដំណើរ​ជីវិត​របស់​គាត់ វិវឌ្ឍ​តាំង​ពី​ជា​ក្មេង​វត្ត ជា​ទាហាន​ខ្មែរ​ក្រហម ជា​អ្នក​ការទូត និង​ចុង​ក្រោយ​បំផុត ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ លោក​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា ជិត​រយៈពេល​បី​ទសវត្សរ៍​ហើយ។
កាល​ពី​ការ​បោះ​ឆ្នោត​ចុង​ក្រោយ ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក បាន​ធ្លាក់​ប្រជាប្រិយភាព និង​សំឡេង​ឆ្នោត។ លទ្ធផល​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៣​អាសនៈ ធ្លាក់​ចុះ​ពី ៩០​អាសនៈ។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា ក្នុង​រយៈពេល​បី​ទសវត្សរ៍​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន មាន​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន៖ «ការ​គ្រប់គ្រង​ប្រទេស និង​សេដ្ឋកិច្ច វា​ស្មើ​សូន្យ ហេតុ​អ្វី​យើង​បាន​មួយ​វា​បាត់​មួយ យើង​បាន​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​យើង​បាត់​ធនធាន​ធម្មជាតិ យើង​បាន​នូវ​ស្ថិរភាព​សន្តិសុខ យើង​បំផ្លាញ​សីលធម៌ យើង​មាន​ហានិភ័យ​ជាតិ​ធំៗ​ទាក់ទង​នឹង​ដែន​ដី»

លោក​បណ្ឌិត កែម ឡី អះអាង​ទៀត​ថា ការ​កោត​សរសើរ​របស់​ព្រះមហាក្សត្រ​ចំពោះ លោក ហ៊ុន សែន ប្រហែល​ជា​សារ​នយោបាយ​តែ​ប៉ុណ្ណោះ៖ «ជា​រួម គ្រាន់​ជា​ការ​ប្រើប្រាស់​កេង​ចំណេញ​នយោបាយ ដើម្បី​ធានា​ផល​ប្រយោជន៍​នយោបាយ ព្រះមហាក្សត្រ គង់​នៅ​ក្នុង​វាំង​ឥឡូវ​នេះ វា​អត់​ខុស​ពី​អតីត​ព្រះមហាក្សត្រ​គង់​ក្នុង​វាំង​កាល​ពី​ឆ្នាំ ប៉ុល ពត ឆ្នាំ​១៩៧៥-១៩៧៨ ដោយសារ​សិទ្ធិ​អំណាច​គ្រប់គ្រង​ដោយ​មនុស្ស​មួយ​ក្រុម​តូច»
ព្រះមហាក្សត្រ មាន​ព្រះជន្ម ៦២​ព្រះវស្សា។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​សម្បត្តិ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ សម្ដេច​ព្រះ​នរោត្តម សីហនុ ដាក់​រាជ្យ​ជា​លើក​ទី​២ និង​ជា​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០០៤។ ព្រះអង្គ​គ្រងរាជ្យ​សម្បត្តិ តែ​មិន​កាន់​អំណាច​ទេ។ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​រាជបុត្រ​ច្បង​របស់​សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និង​ព្រះរាជ​មាតា​ព្រះនាម នរោត្ដម មុនីនាថ សីហនុ។ កាល​ពី​ឆ្នាំ​២០០៤ ក្នុង​ឱកាស​ឡើង​គ្រងរាជ្យ ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​សន្យា​ថា នឹង​ធ្វើ​ជា​ព្រះមហាក្សត្រ​ល្អ​សម្រាប់​រាស្ត្រ ដោយ​បំបាត់​អំពើ​ពុក​រលួយ និង​ជៀសវាង​មន្ត្រី​ដែល​អែបអប​ព្រះអង្គ៖ «ព្រះរាជ​បិតា​នៃ​ខ្ញុំ មាន​ព្រះរាជ​ឱង្ការ​ដូច​ត​ទៅ​នេះ កូន! ការ​ដែល​ត្រូវ​ចងចាំ​ដរាប គឺ​ការ​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ។ យើង​ត្រូវ​ជៀសវាង​ឲ្យ​ផុត​ស្រឡះ​អំពី​អំពើ​ពុក​រលួយ​គ្រប់​បែប​យ៉ាង។ យើង​អនុវត្ត​អ្វីៗ គឺ​សំដៅ​បម្រើ​ការពារ​ឧត្តម​ប្រយោជន៍ ដែល​ជា​អាយុ​ជីវិត​ជាតិ​មាតុភូមិ និង​ប្រជាជន​ខ្មែរ»
កាល​ពី​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ ព្រះមហាក្សត្រ រង​ការ​រិះគន់​ជាច្រើន ដោយសារ​តែ​ព្រះអង្គ​បាន​យាង​ចូល​ទៅ​ធ្វើ​ជា​ព្រះ​រាជាធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំ​ដំបូង នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋសភា។ ប៉ុន្តែ​ក្រោយ​មក​ទៀត ព្រះមហាក្សត្រ ត្រូវ​បាន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អញ្ជើញ​ធ្វើ​ជា​សាក្សី​លើ​កិច្ច​ព្រមព្រៀង​នយោបាយ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។
អតីត​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់ និង​ជា​អ្នក​រាំ​របាំ​បាឡេ ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​សោយរាជ្យ​ជា​ប្រមុខ​រដ្ឋ​ដោយ​ស្ងប់ស្ងាត់ ក្រោយ​ព្រះ​បិតា​ព្រះអង្គ​បាន​ដាក់​រាជ្យ​កាល​ពី​ឆ្នាំ​២០០៤៕

4 comments:

Anonymous said...

It is my thumb down for Hun Sen's development and achievement because Hun Sen is still under the influence of his Vietnamese bosses in Hanoi, a Yuon/Vietnamese puppet. That is why Cambodia is still slow to grow and fall behind. Every part of the country of Cambodia has been messed, disorganized, corrupted because of the stupid and lazy CPP officials and ministers (mixed with Yuon blood or brains). Those crooks and corrupted CPP officials including Hun Sen and his Vietnamese/Yuon advisers have caused so many damages to Cambodian for over 30 years plus.

Cambodia is better of without Hun Sen, his CPP Officials (Yuon/Vietnamese agents and lazy asses "CPP officials").

It is time for CPP and Hun Sen to go and let CNRP lead the country of Cambodia and stop the Vietnamese master-minded leaders in Hanoi and their military forces to interfere with Cambodia and protect Hun Sen. It is time for all illegal Vietnamese immigrants in Cambodia to return to Vietnam.

Khmer/Cambodian people need their country back and no more Yuon/Vietnamese expansion to swallow Cambodian land and kill Khmer people.

Khmer Yeurng

Anonymous said...


This useless King is kissing Hun Sen's ASS

Anonymous said...

Throughout history, monarchyies around the world disappear due to the people wishes.
King ( Kong ) Sihakmoni's monarchy will disappear and decay from within.

Anonymous said...

This King Kong is just a puppet of Hun Sen.
And Hun Sen is nothing but a puppet of Hanoi.