A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 November 2014

Mu Sochua's three daughters could enter politics in the future កូន លោកស្រី មូ សុខ​ហួរ នឹង​ប្រឡូក​ក្នុង​ឆាកនយោបាយ



(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    24-11-2014  3:33 pm)   |  ដោយ ជា ធីរិទ្ធ 
ខណៈដែលកូនៗរបស់​អ្នកនយោបាយ​ខ្មែរ​មួយចំនួន កំពុង​ប្រឡូក​ក្នុង​ឆាកនយោបាយ​យ៉ាងសកម្ម​នោះ លោកស្រី មូ សុខ​ហួរ អ្នកនយោបាយ​ល្បី​មួយរូប​នៅ​កម្ពុជា ក៏​មិន​ហាមឃាត់​កូន​របស់ខ្លួន​ឲ្យ​ឈានជើងដើរ​ចូល​វិថី​នយោបាយ​នោះដែរ។ អ្នកស្រី មូ សុខ​ហួរ បាន​អះអាងថា ប្រសិនបើ​កាលៈទេសៈ​ផ្តល់​ឲ្យ កូនលោក​ស្រី​អាច​នឹង​ប្រឡូក​ក្នុង​ឆាកនយោបាយ​នាពេលខាងមុខ។ លោកស្រី មូ សុខ​ហួរ មានកូន​ស្រី ៣ នាក់ ក្នុងនោះ ២ នាក់ កំពុង​រស់នៅ​ប្រទេស​អាមេរិក និង​កូរ៉េខាងត្បូង និង​ម្នាក់ទៀត​នៅ​កម្ពុជា ។

ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​វគ្គ​ទី ១ រវាង​លោក ជា ធី​រិ​ទ្ធ អ្នកកាសែត​នៃ​សារព័ត៌មានថ្មីៗ ជាមួយ​លោកស្រី មូ សុខ​ហួរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។
មានសំឡេង



សូមបញ្ជាក់ថា កូនស្រី លោកស្រី មូ សុខ​ហួរ ទាំង ៣ រូបនោះ​ទី ១ ឈ្មោះ ទេវី លេ​វ​ភឺ (Devi Leiper) សិក្សា​នៅ​ប្រទេស​អង់គ្លេស ជំនាញ​ទំនាក់ទំនង​អន្តរជាតិ និង​បាន​រៀប​អាពាហ៍ពិពាហ៍​រួចហើយ ។ កូនស្រី​ទី ២ ឈ្មោះ កញ្ញា ធីតា លេ​វ​ភឺ ( ThidaLeiper) សិក្សា​នៅ​ប្រទេស​អង់គ្លេស ជំនាញ វប្បធម៌​អាស៊ីអាគ្នេយ៍ ។ កូនស្រី​ទី ៣ ឈ្មោះ ម​ល្លីកា លេ​វ​ភឺ (MalikaLeiper) កំពុង​សិក្សា​ចំណេះដឹង​ទូទៅ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក

1 comment:

Anonymous said...

This guy did not know how to make boy. So stupid.