A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 31 December 2014

Cheap Yeap's son-in-law says the expulsion of Ms Lak Sopheap by the CNRP is illegal កូនប្រសា​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ យល់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​គោរព​ច្បាប់​លើ​ករណី​បញ្ចប់​សមាជិកភាព​លោកស្រី​ ឡាក់​ សុភាព​

Khmerization: The CPP should look at itself in the mirror first before criticizing the CNRP. In the past, the CPP sacked many party members for just simply saying something which the CPP leadership didn't like. It has sacked Senator Phay Siphan, Senator Chhang Song and Senator Pou Sovath in the late 1990s because they said something the CPP leadership didn't like. គណបក្សប្រជាជនគួរតែលាងគូទឯងសិនមុននឹងលាងគូទគេ។ នៅចុងទស្សរត្សត៍ទី៩០ បក្សប្រជាជនបានបណ្តេញព្រឹទ្ធសភា ផៃ​ស៊ីផាន ព្រឹទ្ធសភា ឆាំង សុង និងព្រឹទ្ធសភា ពៅ សាវ៉ាត ចេញពីបក្សដោយគ្រាន់តែពួកគេបានរិះគន់ការឆ្គាំឆ្គងរបស់បក្សខ្លះតែប៉ុណ្ណោះ។
Posted by  on December 31, 2014
យោង​តាម​កំណត់ហេតុ​ប្រជុំ​នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ លើ​ករណី​លោកស្រី​ ឡាក់​ សុភាព​ សមាជិកា​គណៈកម្មាធិការ​នាយក​គណបក្ស​ និង​ជា​ជំនួយការ​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គណៈកម្មាធិការ​វិន័យ​ដែល​មាន​ឯកឧត្តម​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ជា​ប្រធាន​ បាន​សម្រេច​បញ្ចប់​សមាជិកភាព​លោកស្រី​ ឡាក់​ សុភាព​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សេចក្តីសម្រេច​លេខ​០០២៥​គ​ស​ជ​.​វន​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សាមីខ្លួន​(​លោកស្រី​ ឡាក់​ សុភាព​)​ និង​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ នាំ​គ្នា​វែកញែក​ព្រោងព្រាត​ រហូត​ដល់​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ដែល​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​ នៃ​រដ្ឋសភា​នីតិកាល​ទី​៥(​គណៈកម្មការ​ទី​២)​ ហៅ​ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ ជា​ការ​មិន​គោរព​ច្បាប់​ សូ​ម្បី​តែ​ក្របខ័ណ្ឌ​ច្បាប់​គណបក្ស​របស់​ខ្លួន​ ។​
​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ បាន​ហៅ​ការ​សម្រេច​បញ្ចប់​សមាជិកភាព​លោកស្រី​ ឡាក់​ សុភាព​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺជា​ការ​សម្រេច​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រង់​ប្រការ​១៧​ និង​ប្រការ​៣១​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ គឹ​ម​ សន្តិភាព​ បាន​បញ្ជាក់​នៅ​ក្នុង​ Timeline​ ផ្ទាល់ខ្លួន​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃ​ម្សិលមិញ​ដែរ​ថា​ ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ដល់​សាធារណជន​អំពី​ភាព​ក្មេងខ្ចី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​មិន​អនុវត្តន៍​តាម​ច្បាប់​ សូ​ម្បី​តែ​លក្ខន្តិកៈ​គណបក្ស​ខ្លួន​មិន​អនុវត្តន៍​ផង​ ។​
​ដោយឡែក​ សាមីខ្លួន​គឺ​លោកស្រី​ ឡាក់​ សុភាព​ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ម្សិលមិញ​ និង​ថ្ងៃ​បន្តបន្ទាប់​ដែរ​ថា​ ការ​បណ្តេញ​លោកស្រី​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ការ​ប្រើ​លទ្ធិផ្តាច់ការ​ និង​អយុត្តិធម៌​ ហើយ​លោកស្រី​នឹង​មិន​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ ឬ​ក្រុម​ណាមួយ​ឡើយ​ ។​
​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​ ដែល​មាន​ឯកឧត្តម​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ជា​ប្រធាន​ និង​កំពុង​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ ព្រមទាំង​ជា​អនុប្រធាន​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​នីតិកាល​ទី​៥(​គណៈកម្មការ​ទី​៦)​ផង​ ប្រាកដជា​មាន​មូលដ្ឋាន​គតិ​យុ​ត្ត​ច្បាស់លាស់​ មិនមែន​ចេះ​តែ​សម្រេច​រំលោភ​បំពាន​ទៅ​លើ​លក្ខន្តិកៈ​របស់​គណបក្ស​នោះ​ទេ​ ។​
​មជ្ឈដ្ឋាន​តាមដាន​ និង​វិភាគ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​វែកញែក​ និង​វិភាគ​របស់​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ទៅ​លើ​ការ​សម្រេច​ខាង​វិន័យ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លូកលាន់​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ​ដទៃ​ ។​ ដូច្នេះ​ គប្បី​ទុក​សិទ្ធិ​ឲ្យ​សាមីខ្លួន​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​នោះ​ប្រើប្រាស់​សិទ្ធិ​ទាមទារ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់​វិញ​ ទើប​ប្រសើរ​ជាង​ ប្រសិនបើ​ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ដល់​សាមីខ្លួន​មែន​នោះ​ ៕​
Lak-Sopheap-Letter

No comments: