A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 October 2015

តែង​តាំង​សមាសភាព​អនុ​គណៈ​កម្មការ ដើម្បី​ពង្រឹង​និង​អនុវត្ដ​ច្បាប់​ចរាចរណ៍​ថ្មី

តែង​តាំង​សមាសភាព​អនុ​គណៈ​កម្មការ ដើម្បី​ពង្រឹង​និង​អនុវត្ដ​ច្បាប់​ចរាចរណ៍​ថ្មី
Thu, 8 October 2015 ppp
ប៉ិច សុធារី

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​រាប់​រយ ដែល​កើត​មាន​នៅ​ប្រទេស​កម្ពុជា។ រូបថត សហការី

(((

School of Vice: This "Killing Fields" chapter on the roads of Cambodia certainly lasts longer than the one in 1970s.

)))

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រេច​តែង​តាំង​សមា​សភាព​អនុ​គណៈ​កម្មការ​ចំនួន​២ និង​អគ្គ​លេខាធិការ​ដ្ឋាន​ដើម្បី​ជា​ជំនួយ​សម្រាប់​ពង្រឹង​គោល​នយោបាយ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ខណៈ​អ្នក​ស្លាប់​ និង​របួស​នៅ​មាន​អត្រា​ខ្ពស់​នៅ​ឡើយ។

យោង​តាម​សេចក្តី​សម្រេច​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ ស ខេង កាល​ពី​ថ្ងៃ​អង្គារ ​បាន​សម្រេច​តែង​តាំង​សមាស​ភាព​អនុគណៈ​កម្មការ​ ២ ក្នុង​នោះ​មាន​អនុ​គណៈកម្មការ​ទី១ ផ្នែក​គោល​នយោបាយ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​ដែល​មាន​លោក​ ត្រាំ អុីវតឹក ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ជា​ប្រធាន។

ចំណែក​អនុ​គណៈកម្មការ​ទី២​ផ្នែក​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក មាន​លោក ​នេត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ​ជា​ប្រធាន​និង​មន្ត្រី​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ជា​អនុ​ប្រធាន និង​សមាជិក។ ក្រៅ​ពី​នោះ​ក៏​មាន​មន្ត្រី​១៥​រូប​ផ្សេង​ទៀត​ទទួល​ខុស​ត្រូវ​ក្នុង​អគ្គ​លេខាធិការ​ដ្ឋាន​គណៈ​កម្មាធិការ​នេះ​ផង​ដែរ។



សេចក្តី​សម្រេច​បាន​បញ្ជាក់​ថា៖«ប្រធាន​អនុ​គណៈ​កម្មការ​ទី១ ប្រធាន​អនុ​គណៈ​កម្មការ​ទី ២ ​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​និង​ប្រធាន​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​សាមី​ខ្លួន​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន»។

អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ លោក ហ៊ឹម យ៉ាន ដែល​ជា​សមាជិក​ក្នុង​អនុ​គណៈ​កម្មការ​ទាំង​២​នេះ​បាន​ថ្លែង​ថា​ការ​បង្កើត​អនុ​គណៈ​កម្មការ​និង​អគ្គ​លេខាធិការ​ដ្ឋាន​នេះ​គឺជា​ជំនួយ​សម្រាប់​គណៈ​កម្មាធិការ​ក្នុង​ការ​ពង្រឹង និង​អនុវត្ត​នូវ​គោល​នយោបាយ​ជាតិ​ ផែន​ការ​សកម្មភាព​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​ធ្លាក់​នៅ​កម្រិត​ទាប។

លោក​ថា៖«​បញ្ហា​ចរាចរណ៍​ផ្លូវ​គោក​ជា​បញ្ហា​ធំ​ដែល​ពាក់​ព័ន្ធ​ដល់​ច្រើន​វិស័យ​ក្នុង​សង្គម ​អ៊ីចឹង​វា​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​រួម​មួយ​ដែល​មាន​ស្ថាប័ន​ជា​ច្រើន​ត្រូវ​ចូលរួម ក្នុង​នោះ​មាន​ក្រសួង​និង​ស្ថាប័ន​ចំនួន​១៧ រួម​នឹង​កាក​បាទ​ក្រហម​កម្ពុជា»។

ចំណែក ​លោក​រដ្ឋ​មន្ត្រី​ ត្រាំ អីុវតឹក ប្រធាន​អនុ​គណៈ​កម្មការ​ទី ១ បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​រៀបចំ​រចនា​សម័្ពន្ធ​គណៈ​កម្មាធិការ​ថ្មី​នេះ ក៏​ដើម្បី​អប់រំ ​ផ្សព្វ​ផ្សាយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​នឹង​ចាប់​ផ្តើម​រឹត​បន្តឹង​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​ទៅ​និង​ស្រប​តាម​ផែន​ការ​សកម្ម​ភាព ក្នុង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ឲ្យ​បាន​ប្រមាណ ៥០ ​ភាគ​រយ នៅ​ឆ្នាំ​ ២០២០។

លោក​បាន​ថ្លែង​ថា៖​«យើង​រៀប​ចំ​គណៈ​កម្មាធិការ​នេះ គឺ​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ ដើម្បី​ចូលរួម ​មុន​នឹង​យើង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់ ព្រោះ​ច្បាប់​ថ្មី​នេះ គឺ​ថា​ការ​ផាក​ពិន័យ​តឹង​តែង​ជាង​មុន»។

នាយិកា​អង្គ​ការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក កញ្ញា លឹម សុខ​ជា បាន​គាំទ្រ​ចំពោះ​ការ​រៀបចំ​អនុ​គណៈកម្មការ​ថ្មី ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​ចូលរួម និង​មាន​ការ​បែង​ចែក​តួនាទី​ច្បាស់​លាស់។

កញ្ញា​ថា៖ «ប្រសិន​បើ​គណៈ​កម្មការ​នោះ ​មាន​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន ​ខ្ញុំ​ជឿ​ថា ​ការ​អនុវត្ត​ច្បាប់​នឹង​កាន់​តែ​ប្រសើរ ហើយ​ចំនួន​អ្នក​ស្លាប់ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​ធ្លាក់​ចុះ»។

របាយ​ការណ៍​ឆ្នាំ​ ២០១៤​ របស់​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​៤៦៤៥​ករណី និង​ជន​រង​គ្រោះ ១៥ ៣១៥​ នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ​២ ២២៦​ នាក់ និង​របួស​ធ្ងន់​ ៦ ០០៥ ​នាក់​ ខណៈ​តួលេខ​ជា​បឋម​រយៈ​ពេល​៩​ខែ ឆ្នាំ​ ២០១៥ ​មាន​ចំនួន ​៣ ៥០៥​ លើក ក្នុង​នោះ ​មាន​អ្នក​ស្លាប់ ​១ ៧៣៤ ​នាក់ ​របួស​ធ្ងន់ ​៣ ៣០៩​ នាក់។​

ចំនួន​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នូវ​ក្តី​បារម្ភ​ថា អាច​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ​ដែល​ត្រូវ​ទាម​ទារ​ឲ្យ​មាន​យន្តការ​និង​វិធាន​ការ​ទប់​ស្កាត់៕

No comments: