A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 December 2015

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​រស់នៅ​ក្បែរ​ព្រំដែន​ស្នើ​ទប់ស្កាត់​ការ​លក់​ដើម​ត្នោត​ទៅ​ឲ្យ​វៀតណាម

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​រស់នៅ​ក្បែរ​ព្រំដែន​ស្នើ​ទប់ស្កាត់​ការ​លក់​ដើម​ត្នោត​ទៅ​ឲ្យ​វៀតណាម
ដោយ សូត សុខប្រាថ្នា
2015-12-30 rfa
ដើម​ត្នោត​ដែល​គេ​យក​ទៅ​គរ​ទុក​នៅ​ក្បែរ​ប៉ុស្តិ៍​យាម​របស់​វៀតណាម ជាប់​ព្រំដែន​នៃ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
 Photo Provided

(((

School of Vice: Why stop with palm trees? Everything else has been sold to Vietnam!

)))



ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ពី​ការ​បាត់បង់​ដើម​ត្នោត​កាន់​តែ​ច្រើន​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម។ ការ​បារម្ភ​នេះ ក្រោយ​ពេល​ពលរដ្ឋ​ទាំង​នោះ​ឃើញ​មាន​សកម្មភាព​ទិញ​ដើម​ត្នោត​ខ្មែរ​ពី​តំបន់​ផ្សេងៗ យក​ទៅ​ស្តុក​ទុក​នៅ​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​វៀតណាម ជាប់​ជាមួយ​ភូមិ​បឹងជ្រោង ស្រុក​មេមត់។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹងជ្រោង និង​ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ចាត់​ទុក​ដើម​ឆ្នោត​ថា​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ​ដែរ​នោះ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ការ​លក់​ដូរ​ដើម​ត្នោត​ខ្មែរ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ត​ទៀត។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ភូមិ​បឹងជ្រោង ឃុំ​ជាំ លោក ហ៊ីង សុផុន មាន​ប្រសាសន៍​ថា សកម្មភាព​ដឹក​ជញ្ជូន​ដើម​ត្នោត​ទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ុស្តិ៍​យាម​របស់​វៀតណាម ឈ្មោះ ប៉ុស្តិ៍​ជ្រៃ ចំណុះ​ឲ្យ​ប៉ុស្តិ៍​៨១៩ ក្នុង​ទឹក​ដី​វៀតណាម គឺ​កើត​មាន​ឡើង​ប្រមាណ​មួយ​ខែ​មក​ហើយ។ លោក​មិន​បាន​ដឹង​ច្បាស់​ថា ជនជាតិ​វៀតណាម ទាំង​នោះ​ដឹក​ដើម​ត្នោត​មក​ពី​តំបន់​ណា​ប្រាកដ​ទេ ប៉ុន្តែ​អាច​ដឹក​មក​ពី​ខេត្ត​កំពង់ធំ ឬ​ខេត្ត​ផ្សេងៗ​ទៀត ដោយ​ក្នុង​តម្លៃ​ចន្លោះ​ពី ៥​ម៉ឺន​រៀល​ទៅ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ដើម។ លោក​ថា បន្ទាប់​ពី​ជនជាតិ​វៀតណាម ប្រមូល​យក​ត្នោត​ពី​ស្រុក​ខ្មែរ​ទៅ​ស្តុក​ទុក​នៅ​ក្បែរ​ប៉ុស្តិ៍​យាម​ក្នុង​ទឹក​ដី​របស់​ពួក​គេ ទើប​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម បន្ត​ទៀត ដោយ​មិន​ដឹង​ថា ពលរដ្ឋ​វៀតណាម ទាំង​នោះ​យក​ទៅ​ធ្វើ​អ្វី​ប្រាកដ​ឡើយ៖ «អា​នេះ​វា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ឲ្យ​អស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តែ​ម្តង»។

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក ផុន សុផល ដែល​បាន​ទៅ​ពិនិត្យ​ស្ថានភាព​ដើម​ត្នោត​ដែល​គេ​យក​ទៅ​គរ​ទុក​នៅ​ក្នុង​ចម្ការ​កៅស៊ូ​វៀតណាម សម្ដែង​ក្តី​បារម្ភ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​តែ​បន្ត​លក់​ដើម​ត្នោត​របស់​ខ្លួន​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ ទៅ​ឲ្យ​បរទេស។ បន្ថែម​ពី​នេះ លោក​ចង់​ឲ្យ​អាជ្ញាធរ គប្បី​ជួយ​ទប់ស្កាត់​លើ​បញ្ហា​នេះ ជា​ជាង​បណ្តោយ​ឲ្យ​ដើម​ត្នោត​ខ្មែរ​ត្រូវ​បាត់បង់​បន្ថែម​ទៀត​នោះ៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​មាន​ដើម​ត្នោត ជាពិសេស​ប្រជាពលរដ្ឋ​យើង ដែល​មាន​ដើម​ត្នោត សូម​កុំ​លក់​ដើម​ត្នោត​ឲ្យ​វៀតណាម»។



ដើម​ត្នោត គឺ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​មួយ​ក្នុង​ចំណោម​និមិត្តរូប​ជាច្រើន​ផ្សេង​ទៀត ព្រោះ​កាល​ណា​គេ​ស្គាល់​អង្គរវត្ត គឺ​ប្រៀប​ដូច​ស្គាល់​ដើម​ត្នោត​ដូច​គ្នា។ ជាក់ស្តែង ស្ទើរ​គ្រប់​រូបភាព​នៃ​ប្រាសាទ​អង្គរវត្ត តែង​ដិត​ជាប់​រូប​ដើម​ត្នោត​នៅ​ពី​ក្រោយ ឬ​ពី​មុខ​ជានិច្ច។ ជាង​នេះ​ទៀត ដើម​ត្នោត​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា ផ្លែ ស្លឹក ទឹក​ត្នោត ស្ករ​ត្នោត ឬ​អាច​យក​មក​កែច្នៃ​ជា​គ្រឿង​សង្ហារិម​បាន ពិសេស​នៅ​ពេល​នរណា​ម្នាក់​ពាក់​មួក​ធ្វើ​អំពី​ស្លឹក​ត្នោត គឺ​បង្ហាញ​ពី​ស្នាដៃ​របស់​ប្រជាជាតិ​ខ្មែរ។

មួយ​វិញ​ទៀត មាន​គំនូរ​ទេសភាព​ជាច្រើន​ដែល​វិចិត្រករ​បាន​គូរ​រូប​លក់ ឬ​ដាក់​តាំង​លម្អ ភាគ​ច្រើន គឺ​មាន​រូប​ដើម​ត្នោត​នៅ​ក្នុង​ផ្ទាំង​គំនូរ​ទាំង​នោះ ដែល​បង្ហាញ​ពី​សម្រស់​ទេសភាព​ស្រុក​ស្រែ​ដ៏​ស្រស់​ស្អាត​នៃ​ប្រទេស​កម្ពុជា។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ ហើយ​នឹង​ចុះ​ស្រាវជ្រាវ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​មន្ត្រី​ថ្នាក់​លើ​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ការ​លក់​ដូរ ឬ​ធ្វើ​អាជីវកម្ម​ដើម​ត្នោត​ទៅ​ឲ្យ​បរទេស​បន្ត​ទៀត៖ «ខ្ញុំ​មាន​ចំណុច​មួយ​ដែល​ធ្វើ​សំណើ​ទៅ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ទប់ស្កាត់​ផង​ទៅ។ បញ្ហា​នេះ បើ​ខ្ញុំ​បាន​ទទួល​ដំណឹង​អ៊ីចឹង​ហើយ​នោះ»។

ដើម​ត្នោត​ខ្មែរ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេកប៊ុក (Facebook) ថា​មាន​ជនជាតិ​វៀតណាម ចូល​មក​ទិញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​មួយ​ចំនួន​ទៀត ដោយ​ដើម​ត្នោត​ទាំងអស់​ត្រូវ​បាន​គេ​គាស់​ទាំង​ឫស​តែ​ម្តង។

ទាក់ទិន​បញ្ហា​នេះ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា ដើម​ត្នោត គឺ​ជា​រុក្ខជាតិ​ដ៏​មាន​តម្លៃ​មួយ​របស់​ខ្មែរ ព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ស្ទើរ​រាប់​មិន​អស់ ហើយ​រុក្ខជាតិ​នេះ ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទើប​ផ្តល់​ផល ឬ​អាច​ប្រើ​ការ​បាន។ បើ​ទោះ​បី​ជា​លោក​មិន​បាន​សិក្សា​លម្អិត​អំពី​មូលហេតុ​នាំ​ឲ្យ​ប្រជាជន​វៀតណាម ចូល​មក​ទិញ​ដើម​ត្នោត​ពី​ពលរដ្ឋ​ខ្មែរ​ក៏ដោយ ប៉ុន្តែ​លោក​យល់​ថា អាច​ដោយសារ​រុក្ខជាតិ​នេះ​មាន​តម្លៃ​អាច​កែច្នៃ​ជា​គ្រឿង​សង្ហារិម​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន៖ «បើ​សិន​ជា​បាត់​ត្នោត​នេះ​ច្រើន​ទៅ ប្រជាពលរដ្ឋ​យើង ពិសេស​ចាស់ៗ គាត់​លើក​ឡើង​ថា កាល​ណា​បាត់បង់​ដើម​ត្នោត​ច្រើន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​យើង និង​មួយ​ចំនួន ព្រួយ​បារម្ភ​រឿង​ប៉ះពាល់​ដល់​ទឹក​ដី​យើង​ទៀត»។

ជា​ក្តី​បារម្ភ​ចំពោះ​មុខ លោក​ថា រាជ​រដ្ឋាភិបាល គប្បី​មាន​យន្តការ​ទប់ស្កាត់​លើ​បញ្ហា​នេះ ដោយ​ចេញ​ជា​គោល​នយោបាយ ឬ​សារាចរ​គ្រប់គ្រង​ដើម​ត្នោត​ឲ្យ​បាន​ល្អ ដើម្បី​ជៀសវាង​ការ​បាត់បង់​អត្តសញ្ញាណ​របស់​ខ្មែរ​បន្ថែម​ទៀត ត្បិត​អី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ព្រម​លក់​ដើម​ត្នោត​របស់​ខ្លួន ក៏​ព្រោះ​តែ​ភាព​ក្រីក្រ​ដែរ៕

2 comments:

Anonymous said...

Ah Monkey Hun Sen is so proud to be a Yuon's slave for life even though he has a chance and an opportunity to free himself from Yuon.

Ah Hun Sen is an asshole.

To make thing worse, some so called Khmer Nationalists such as Ah Lob Mam Sonando, Ah Chkuot Khem Veasna have vehemently admired Ah Kwack Hun Sen for knowing to please his master Yuon by killing Khmer people and stay in power for over 30 years.

Kim Ea said...

This task force is a government responsible task force .If the government are deem to protect this clandestine sell of palm tree to enemy Yuon, they just confiscate the tree or put some one so disgusting craved of money or the middleman who went around the community, negotiate to buying the tree and arrested them or put them in prison or crime of insanity ,lock them down and through away the key,this problem are solving with out any difficulty.this destroying scheme for money can happened because, for most they do commit bribery and let these merchant to go around and buy palm tree at will .