A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 August 2016

អ្នកវិភាគ៖ អន្តរាគមន៍​របស់​លោក​ ហ៊ុន សែន ​អាច​បន្ថយ​ប្រសិទ្ធ​ភាព​ការងារ​មន្ត្រី​ថ្នាក់​ក្រោម


14 សីហា 2016 voa
ហ៊ុល រស្មី

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។



បុគ្គលិក​នៃ​វិទ្យុ​ក្នុង​ស្រុក​ដែល​គេ​ស្គាល់​ថា​ ជា​វិទ្យុ​ ABC​ បាន​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​នៅ​​កម្ពុជា​ បាន​សន្យា​ផ្តល់​រថយន្ត​ចំនួន២​គ្រឿង​ដល់​ក្រុម​ការងារ​របស់​វិទ្យុ​នេះ​ កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ផ្នែក​មនុស្ស​ធម៌។


ភ្នំពេញ —

ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់​ក្រោម​នឹង​កាន់​តែ​ខ្សោយ​ទៅ​ បន្ទាប់​ពីលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​ឃាត់​ទុក​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្មាន​ការ​ចុះ​បញ្ជី​មួយ​គ្រឿង​ ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។​ នេះ​បើ​តាម​ការ​ពន្យល់​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​សង្គម​កម្ពុជា។​

បុគ្គលិក​នៃ​វិទ្យុ​ក្នុង​ស្រុក​ដែល​គេ​ស្គាល់​ថា​ ជា​វិទ្យុ​ ABC​ បាន​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​នៅកម្ពុជា​ បាន​សន្យា​ផ្តល់​រថយន្ត​ចំនួន២​គ្រឿង​ដល់​ក្រុម​ការងារ​របស់​វិទ្យុ​នេះ​ កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ផ្នែក​មនុស្ស​ធម៌។



លោក ​ហ៊ុន សែន ​មិនត្រឹម​តែ​សន្យា​ផ្តល់​រថយន្ត​នោះ​ទេ​ លោក​ថែម​ទាំង​បាន​សូម​អភ័យ​ទោស​ដល់​វិទ្យុ​នេះ​ និង​បាន​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ។​

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​យល់​ឃើញ​ថា​ ការ​សម្រេច​ចិត្ត​ដក​តំណែង​មន្ត្រី​ថា្នក់​ក្រោម​ភ្លាមៗ​ ដោយ​ខ្វះ​ការ​ពិនិត្យ​លើ​អង្គហេតុ​នៃ​កំហុស​របស់​មន្ត្រី​នោះ​គឺ​ជា​សញ្ញាណ​មួយ​នៃ​ការ​បំបាក់​ស្មារតី​មន្ត្រី​ថ្នាក់​ក្រោម​ មិន​ឲ្យ​អនុវត្ត​ច្បាប់​ និង​ជា​ការ​ប្រើប្រាស់​អំណាច​ខ្វះ​ការ​ពិចារណា​ក្នុង​ផ្លូវ​ច្បាប់។​

ការ​សម្រេច​ដក​តំណែងប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​ការ​សន្យា​ផ្តល់​ជូន​រថយន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ កើត​មាន​ឡើង​ បន្ទាប់ពី​លោកសុខ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោកឃាត់​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​របស់​វិទ្យុ​ ABC​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ប្រើ​ប្រាស់​សម្រាប់​ដឹក​គ្រឿង​ភេសជ្ជៈ​ទឹក​ត្របែក​ចំនួន​១២៨​ប្រអប់។​ រថយន្ត​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ មិន​មាន​ពាក់​ស្លាក​លេខ​សម្គាល់​ មិន​បាន​ចុះបញ្ជី​ និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទេ។​

ឃ្លីប​វីឌីអូ​ខ្លី​មួយ​ ដែល​មិន​មាន​រូបភាព​ និង​ឮ​តែ​សម្លេង​ និងត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​សៅរិ៍​ នៅ​លើ​គេហទំព័រ​អង្គភាព​ព័ត៌មាន​ Freshnews​ ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​បន្ទោស​ក្រុម​ការងារ​របស់​វិទ្យុ​ ABC ​អំពី​ការ​ប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​ស្លាក​លេខ​នោះ​ទេ​ តែ​ថែម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​រថយន្ត​បន្ថែម​ដល់​វិទ្យុ​នេះ។

«ទៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​ក៏​សុំ​ជួយ​បន្ថែម​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​ ABC​ ហ្នឹង​កាន់​តែ​មាន​ជោគ​ជ័យ​ថែម​ទៀត​ ​គឺ​ខ្ញុំ​សុំ​ផ្តល់​បន្ថែម​នូវ​រថយន្ត​ពីរ​គ្រឿង​សម្រាប់​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ»។​

ទាក់ទងនឹង​ការ​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី​បានថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ថា៖​

«ហើយ​យ៉ាង​ណាក៏​ដោយ​ ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ ដើម្បី​ធ្វើ​ការ​ប៉ះបូវ​គឺ​ខ្ញុំ​អត់​មាន​ជម្រើស​ណា​ផ្សេង​ ខ្ញុំ​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ហើយ​ ឲ្យ​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​នេះ»។

កាល​ពី​ថ្ងៃ​អាទិត្យ ​VOA​ បានព្យាយាមទាក់​ទង​លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​លោក​ លី សុវណ្ណ​ អ្នក​នាំពាក្យ​ក្រសួង​នេះ ​ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ប្រើ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដោយ​មិន​បាន​ចុះ​បញ្ជី​ និង​នីតិ​វិធី​នៃ​ការ​ដក​តំណែង​លោក សុខ សុគន្ធ​ តែ​មិន​អាច​ទាក់ទង​បាន។​ ​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA​ កាល​ពីថ្ងៃ​អាទិត្យ​ថា​ ករណី​ដក​មន្ត្រី​ចេញ​ពី​មុខ​តំណែង​នេះ​មិនមែន​ជា​ករណី​ដំបូង​ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ​ទេ។

លោក​បាន​លើក​ឡើង​ពី​ករណី​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អន្តោប្រវេសន៍​មួយរូប​ដែល​ត្រូវ​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ឲ្យ​ចេញ​ពី​តំណែង​ បន្ទាប់​ពី​មន្ត្រី​រូប​នេះ​មាន​ទំនាស់​ជាមួយ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ម្នាក់​កាល​ពី​ពេល​កន្លង​ទៅ។​ លោក​ មាស នី​និយាយ​ថា​ គ្រានោះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្លាស់​ប្តូរ​ចិត្ត​ដល់​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ ដែល​ទីបំផុត​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អន្តោប្រវេសន៍​នោះ​ បាន​បន្ត​ស្ថិត​នៅ​ក្នុង​តំណែង​ដដែល។​

លោក​បន្ត​ថា​ ករណី​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​នេះ​គឺ​ជា​រឿង​ច្រំដែល​ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កាត់បន្ថយ​សកម្មភាព​អនុវត្ត​ច្បាប់​ដោយ​មន្ត្រី​ថ្នាក់​ក្រោម។​

«គម្រូ​មួយ​នេះ​ ខ្ញុំ​គិត​ថា​ ថ្ងៃ​ក្រោយ​ មន្ត្រី​ក្រសួង​មន្ទីរផ្សេងៗ​ទៀត​គឺ​មិន​ហ៊ាន​ធ្វើ​អី​ទេ​ បើសិន​ណា​ជា​មិន​មាន​បញ្ជា​ពី​នាយក​រដ្ឋ​មន្ត្រី​ ឬ​ក៏​មិន​ហ៊ាន​ធ្វើ​កិច្ចការ​អី​ឲ្យ​វា​ខ្លាំង​ក្លា​ ដូច​ជា​ការ​អនុវត្ត​ច្បាប់​ទេ​ បើ​សិនណា​ជា​ការ​សម្រេច​ចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ប្រើ​ផ្លូវ​ចិត្ត​ ជា​ជាង​ការ​ប្រើ​ផ្លូវ​ច្បាប់​ ឬ​ប្រព័ន្ធ​របស់​រដ្ឋ​ឲ្យ​ធ្វើការ​ជំនួស​បាទ»។​

VOA​ មិន​អាច​ទាក់​ទង​លោក សុខ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ទេ​ កាល​ពីថ្ងៃ​អាទិត្យ។​

ប៉ុន្តែ​លោក​ សុខ​ សុគន្ធ​ ត្រូវ​បាន​ព្រឹត្តិប័ត្រ​ព័ត៌មាន​ក្នុង​ស្រុក​ The Cambodia Daily​ ​ដកស្រង់​សម្តី​កាល​ពីថ្ងៃ​សុក្រ​ថា​ មន្ត្រី​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​ កាលពី​ព្រឹក​ថ្ងៃ​១១​ ខែ​សីហា​ នៅ​ក្បែរ​ស្ពាន​៧មករា​ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក​ ដោយ​សង្ស័យ​ថា​ រថយន្ត​នោះ​បាន​ធ្វើ​ប្រតិបត្តិ​ការ​ខុសច្បាប់។​

លោក​បាន​ប្រាប់​ព្រឹត្តិ​ប័ត្រព័ត៌​មាន​នោះ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​បាន​រក​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយគ្រឿង​ដែល​មិន​បានចុះ​បញ្ជី​ ហើយ​វា​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ដែល​ល្មើស​នឹង​គោល​ការណ៍ណែនាំ​ក្រសួង​ និង​បទដ្ឋាន​សុខាភិបាល»។

សម្តីរបស់​លោក​ត្រូវ​បាន​ដកស្រង់​បន្តថា​ រថយន្ត​នោះ​មិន​មាន​ស្លាក​លេខ​ ដូច្នេះប្រឆាំង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​នៅ​ក្នុង​រថយន្ត​មិន​មាន​ក្រុម​មន្ត្រី​សុខាភិបាល ឬ​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់​នោះ​ទេ។​ លោក​បន្ថែម​ថា​ រថយន្ត​នោះ​មិន​បាន​បំពាក់​ឧបករណ៍ផ្តល់​សញ្ញា​ បរិក្ខារ​ពេទ្យ​ ឬ​ក៏​ថ្នាំ​ពេទ្យទេ​ ហើយ​នៅ​ក្នុង​រថយន្ត​មាន​តែ​ដែក​ច្រែះ​ និង​សំណាញ់​ពីង​ពាង​ដែល​ល្មើស​នឹង​គោល​ការណ៍​របស់​ក្រសួង។​

VOA​ ពុំទាន់​បានព្យាយាម​ទាក់​ទង​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​លើ​គេហទំព័រ​របស់​វិទ្យុ​ ABC​ ដើម្បី​សុំ​ការ​អធិប្បាយ​ពី​ក្រុម​ការងារ​នៃ​វិទ្យុ​នេះ ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ កាលពី​រសៀល​ថ្ងៃ​អាទិត្យ។​

យ៉ាងណា​ក៏​ដោយ​ ​ទំព័រ​ហេ្វសប៊ុក​របស់​វិទ្យុ​ ABC​ បាន​បង្ហោះ​សេចក្តី​ថ្លែង​អំណរគុណ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​អន្តរាគមន៍​យក​ឡាន​ទឹក​ភ្នែក​អ្នកក្រ​ដើម្បី​ឲ្យ​ ABC បាន​បម្រើសង្គម​ និង​ប្រជាជន​ក្រីក្រ​ឡើង​វិញ។​

បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ព្រឹត្តិប័ត្រ​ The Cambodia Daily ​បាន​ឲ្យ​ដឹង​ថា​ វិទ្យុ​ ABC​ នេះ​ជា​របស់​លោក សេង ប៊ុនវេង​ ហៅក្រៅ​ថា​ ​អាចារ្យ​ អេ។​ ​កាលពី​មុន​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ​លោក​បាន​ព្រមាន​ថា​ ឈាម​នឹង​ហូរ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​បានកាន់​កាប់​អំណាច៕

3 comments:

Anonymous said...

This guy "Vietnamese dog" is a useless and trashy leader of Cambodia.

Anonymous said...





ការងារ​មន្ត្រី​ថ្នាក់​ក្រោម គឺចាំតែបើកប្រាក់ខែនិងប្រព្រិត្តអំពើពុករលួយរកលុយអោយចៅហ្វាយទៅ កិច្ចការចាំអាគុកហ៊ុនសែនចាត់ចែង។



Anonymous said...

Hun Sen he sucked ignorance official is the best ways to maximize the performance. Right.