A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

ទិវាយុវជនអន្តរជាតិ / International Youth Day (*)




១២ សីហា ២០១៦ / 12 August 2016
ទិវាយុវជនអន្តរជាតិ / International Youth Day (*)
Sam Rainsy


ក្នុងឱកាសទិវាយុវជនអន្តរជាតិ ថ្ងៃ ១២ សីហា ២០១៦ នេះ យុវជនខ្លួនឯងគួរតែរម្លឹកប្រជាពលរដ្ឋទូទៅ ឲ្យយល់ច្បាស់ថា អនាគតរបស់យុវជនខ្មែរមិនអាចមានភាពភ្លឺថ្លាបានទេ ក្រោមរបប នយោបាយគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស ជាង៣៧ ឆ្នាំមកហើយ គឺតាំងពីយូរឆ្នាំមុនក្មួយៗកើតម៉្លេះ។ អ្នកដឹកនាំប្រទេសសព្វថ្ងៃ ជាអតីតខ្មែរក្រហម គឺជាមនុស្សល្ងង់ខ្លៅ មានចរិកសាហាវ និងមានគំនិតចាស់គំរិល។ បំណងរបស់ពួកគេ គ្រាន់តែនៅក្រាញអំណាចជារៀងរហូត តែពួកគេធ្វើឲ្យប្រទេសយើងកាន់តែអន់ថយទៅៗ ប្រៀបធៀបទៅនឹងប្រទេសជិតខាង ដែលគេតែងតែផ្លាស់ប្តូរមេដឹកនាំរបស់គេ ៤-១០ ឆ្នាំម្តង យ៉ាងទៀងទាត់។ របបចាស់គំរិលនៅស្រុកខ្មែរសព្វថ្ងៃ នាំមកនូវសង្គមមួយ ដ៏ពុករលួយ និងអយុត្តិធម៌ជាទីបំផុត ក្រោមអំណាចផ្តាច់ការ ដែលជិះជាន់ប្រជារាស្ត្រឥតឈប់ឈរ។ មេដឹកនាំផ្តាច់ការ ពុករលួយ និងអសមត្ថភាព ចេះតែបំផ្លិចបំផ្លាញជាតិ តែមិនចេះដឹកនាំប្រទេស និងមិនចេះគ្រប់គ្រងសេដ្ឋកិច្ច ឲ្យបានត្រឹមត្រូវឡើយ។ ដូច្នេះហើយបានជាប្រជារាស្ត្រភាគច្រើនលើសលប់ នៅតែក្ររហេមរហាមដដែល ហើយយុវជនកាន់តែច្រើនឡើងៗ រកការងារធ្វើមិនបាន ហើយត្រូវបង្ខំចិត្តចំណាកស្រុក ទៅស៊ីឈ្នួលគេនៅប្រទេសជិតខាង។

បើយុវជនចង់មានអនាគតភ្លឺថ្លា គឺមានការងារធ្វើត្រឹមត្រូវ និងមានជីវភាពខ្ពស់សមរម្យ ដោយរស់នៅក្នុងសង្គមមួយដែលមានភាពស្អាតស្អំ ភាពយុត្តិធម៌ និងភាពជឿនលឿន យុវជនត្រូវជំរុញឲ្យប្តូរចេញអ្នកដឹកនាំប្រទេសសព្វថ្ងៃ ដែលហួសសម័យហើយ។

(*) On the occasion of the International Youth Day this 12 August 2016 the youth themselves should explain to everybody that the Cambodian youth's future cannot be bright and satisfactory under the CPP regime which has been in place for more than 37 years, meaning long before you -- the present youth -- were born. Cambodia's current leaders are former Khmer Rouge apparatchiks and soldiers known for their lack of education, their brutality and their backward ideas. 



Their only purpose is to cling to power for as long as possible but they have made our country more and more retarded compared to neighbouring countries where there is a periodic change of leadership every five to ten years without exception. This backward regime in Cambodia has brought about extreme corruption and injustice under a dictatorship that continuously oppresses the people and violates human rights. Authoritarian, corrupt and incompetent leaders only know how to destroy our country's riches for their own benefit but they don't know how to properly lead our country and efficiently manage its economy. This is why the vast majority of our people remain extremely poor and a growing number of youth cannot find the jobs they need and are obliged to leave Cambodia to work as migrant workers in neighbouring countries.

If the youth want to have a bright and satisfactory future, meaning having decent jobs and acceptably good leaving conditions while living in a clean, just and progressive society, they must push for a change of leadership because the one in place now is really out of date.

No comments: